ជីវភាពរស់នៅរបស់ពលរដ្ឋនាទីក្រុង Yangon ដែលជាទីក្រុងធំជាងគេលំដាប់ទីបីនៃប្រទេសមីយ៉ានម៉ា ថ្ងៃនេះមានសភាពស្ងប់ស្ងាត់ជាងធម្មតា ក្រោយពីមានការចាប់ខ្លួនលោកស្រី Aung San Suu Kyi ដែលជាមេដឹកនាំបក្សកាន់អំណាច។
ថ្វីបើមានភាពចលាចល ប៉ុន្តែ ផ្សារនានានៅក្នុងទីក្រុង Yangon នៅតែបន្តបើក ហើយអ្នកលក់ដូរក្បែរចិញ្ចើមផ្លូវក៏នៅតែធ្វើសកម្មភាព ចំណែករថយន្តក្រុង និងតាក់ស៊ីក៏នៅតែដំណើរការដូចធម្មតា។
តាមការសង្កេតរបស់ក្រុមហ៊ុនអ្នកយកព័ត៌មាន ពុំទាន់មានសញ្ញាណាមួយបង្ហាញច្បាស់ថា ស្ថានការណ៍កំពុងឈានទៅរកគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតនៅឡើយ។ ក៏ប៉ុន្តែ បរិយាកាសអសន្តិសុខដែលកើតឡើងដោយសារមានការដាក់ពង្រាយទាហាន និងប៉ូលិស ក្រោយការធ្វើរដ្ឋប្រហាររបស់កងទ័ព នៅតែបន្តកើតឡើង។
ព្រោះតែការភ័យខ្លាច ប្រជាជនក៏នាំគ្នាដកហូតទង់ជ័យរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតី NLD របស់លោកស្រី Aung San Suu Kyi ដែលពួកគេបានដោតនៅផ្ទះ និងនៅតាមអគារពាណិជ្ជកម្មនានា។ល។
សូមរំលឹកថា កងទ័ពមីយ៉ានម៉ា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី Aung San Suu Kyi កាលពីព្រឹកព្រលឹមថ្ងៃទី 1មករា ឆ្នាំ 2021 និងកំពុងឡើងក្ដោបក្ដាប់អំណាចទាំងស្រុងនៅប្រទេសនេះ។ មូលហេតុដែលនាំឱ្យមានអំពើរដ្ឋប្រហារនេះ ត្រូវបានភាគីកងទ័ពនិយាយថា ការដែលខ្លួនចាញ់ឆ្នោតគឺមកពីមានអំពើលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតជាតិកាលពីចុងឆ្នាំ 2020៕
ប្រភព៖ AP