ទីប្រឹក្សាជាតិមីយ៉ានម៉ា លោកស្រី Aung San Suu Kyi និងក្រុមមន្ត្រីជាន់ខ្ពស់ក្នុងបក្សកាន់អំណាចនៃប្រទេសមីយ៉ានម៉ា ត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់ចូលរបស់កងទ័ពនាព្រឹកនេះ។
Myo Nyunt ដែលជាអ្នកនាំពាក្យជាន់ខ្ពស់របស់បក្ស National League for Democracy (NLP) បានបញ្ជាក់ថា លោកស្រី Suu Kyi ប្រធានធិបតី Win Myint រួមនឹងមេដឹកនាំជាន់ខ្ពស់មួយចំនួនទៀតត្រូវបានចាប់ខ្លួនដោយកងទ័ពនាវេលាទៀបភ្លឺថ្ងៃទី 1 កុម្ភៈនេះ។
Myo Nyunt បានប្រាប់ថា លោកក៏ប្រហែលជានឹងត្រូវបានចាប់ខ្លួននាពេលខាងមុខ ប៉ុន្តែលោកបញ្ជាក់ថា «ខ្ញុំចង់និយាយប្រាប់ប្រជាជនថា កុំប្រតិកម្មដោយប្រញាប់ប្រញាល់ ហើយខ្ញុំសង្ឃឹមថា ពួកគេធ្វើសកម្មភាពទៅតាមច្បាប់»។
សកម្មភាពចាប់ខ្លួននេះបានកើតឡើងបន្ទាប់ពីភាពតានតឹងរវាងរដ្ឋាភិបាលស៊ីវិល និងកងទ័ពមីយ៉ានម៉ា បានកើនឡើងខ្ពស់ ធ្វើឱ្យមានការព្រួយបារម្ភថា អាចមានរដ្ឋប្រហារក្រោយការបោះឆ្នោតមួយដែលត្រូវកងទ័ពបានចោទថា មានការលួចបន្លំ។
សភាថ្មីរបស់មីយ៉ានម៉ាគ្រោងនឹងចូលប្រជុំលើកដំបូងនៅថ្ងៃនេះ ក្រោយពីការបោះឆ្នោតកាលពីខែវិច្ឆិកា ដែលបក្ស NLD របស់លោកស្រី Aung San Suu Kyi ដណ្ដើមបាន 346 កៅអី ក្នុងចំណោម 412 កៅអីនៅសភា៕
ប្រភព៖ Reuters, ABC News