ប្រហោង​ខ្មៅ​យក្ស ធ្ងន់​ជាង​ព្រះអាទិត្យ 78លាន​ដង កំពុង «ហែក​ស៊ី» ផ្កាយ​មួយ​ដួង

ប្រហោង​ខ្មៅ​ដ៏​ធំ​នៅ​កណ្ដាល​កាឡាក់ស៊ី​មួយ​ដែល​ស្ថិតនៅ​សែនឆ្ងាយ​ពី​ផែនដី កំពុងតែ «ស៊ីសាច់» ផ្កាយ «យក្ស» មួយ​ដួង​ជាសន្សឹមៗ ទៅតាម​ថេរវេលា 114 ថ្ងៃ​ម្ដង។

កាឡាក់ស៊ី ESO 253-G003 មាន​ចម្ងាយ 570 ឆ្នាំ​ពន្លឺ​ពី​ផែនដី កំពុងតែ​បញ្ចេញ​ពន្លឺ​ផ្លេក​ទៅតាម​ពេលវេលា​យ៉ាង​ទៀងទាត់។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា មូល​ហេតុដែល​នាំឱ្យមាន​ការ​ជះ​ពន្លឺ​ផ្លេក​បែបនេះ​គឺ​ដោយសារ​ប្រហោង​ខ្មៅ​ដ៏​ធំ​មួយ​នៅ​កណ្ដាល​កាឡាក់ស៊ី កំពុងតែ «ហែក​សាច់» ផ្កាយ​មួយ​ដួង​បន្តិចម្ដង។ ផ្កាយ​មួយ​ដួង​នេះ វិល​ជុំវិញ​ប្រហោង​ខ្មៅ​ដ៏​ធំ​មួយ ហើយ​វា​នឹង​ហោះ​ទៅ​ក្បែរ​ប្រហោង​ខ្មៅ​នេះ​ជា​រៀងរាល់ 114 ថ្ងៃ​ម្ដង ធ្វើឱ្យ​វា​ត្រូវ​បាត់បង់​វត្ថុ​ធាតុ​មួយផ្នែក  និង​បញ្ចេញ​ពន្លឺ​ផ្លេក​ខ្លាំង​ដែល​អ្នកវិទ្យាសាស្ត្រ​អាច​ដឹងបាន។

ព្រឹត្តិការណ៍​បញ្ចេញ​ពន្លឺ​ផ្លេក​ដែលមាន​ឈ្មោះថា ASASSN-14ko នេះ ត្រូវបាន​រកឃើញ​ជា​លើកដំបូង​កាលពី​ឆ្នាំ 2014។ ដំបូង​ឡើយ ក្រុម​អ្នក​តារាសាស្ត្រ​យល់ថា វា​ជាការ​ផ្ទុះ​ផ្កាយ​ដ៏​ចម្លែក​មួយ។ កាលពី​ឆ្នាំទៅ Anna Payne ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ បាន​ពិនិត្យ​ទៅលើ​ទិន្នន័យ​ពី​កម្មវិធី​សង្កេត​ស្វ័យប្រវត្ត​ទៅលើ​ការផ្ទុះ​ផ្កាយ (supernova) ទូទាំង​ចក្រវាល និង​បាន​រកឃើញ​ពន្លឺ​ផ្លេក​ដែល​ជះ​ចេញ​យ៉ាង​ទៀត​ទាត់។ Payne រាប់បាន​ពន្លឺ​ផ្លេក​នេះ​ចំនួន 17 លើក ក្នុងនោះ ចន្លោះ​ពីមួយ​លើក​ទៅមួយ​លើក​មាន​រយៈពេល 114 ថ្ងៃ​ដូចគ្នា។ របកគំហើញ​នេះ​ត្រូវបាន​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​លើក​ទី 237 របស់​សមាគម​តារាវិទូ​អាមេរិក និង​នៅលើ​ទស្សនាវដ្ដី​តារាវិទ្យា (The Astrophysical Journal)។

Payne និង​សហការី ព្យាករ​បាន​យ៉ាង​ត្រឹមត្រូវ​នូវ​ពន្លឺ​ផ្លេក​ដែល​ជះ​ចេញ​នៅក្នុង​ខែឧសភា កញ្ញា និង​ខែធ្នូ ឆ្នាំ 2020។ ក្រោយពី​សង្កេត​ទៅលើ​ការ​ជះ​ពន្លឺ​ផ្លេក​សាជាថ្មី​ចំនួន 20 លើក​របស់​វត្ថុ​ធាតុ​អាថ៌កំបាំង​នេះ ក្រុម​តារាវិទូ​ជឿថា វា​អាច​បណ្ដាលមកពី​ប្រហោង​ខ្មៅ​យក្ស​នៅ​ចំ​កណ្ដាល​កាឡាក់ស៊ី។

«យើង​យល់ថា ប្រហោង​ខ្មៅ​យក្ស​នៅ​កណ្ដាល​កាឡាក់ស៊ី បង្កើតជា​ពន្លឺ​ផ្លេក​នៅពេល​កំពុង​រំលាយ​ផ្នែក​ខ្លះ​នៃ​ផ្កាយ​ដ៏​ធំ​មួយ​ដែល​វិល​ជុំវិញ​វា» Anna Payne បេក្ខភាព​បណ្ឌិត​នៅ​សាកលវិទ្យាល័យ Hawaii នា​ជ្រលង Manoa ឱ្យដឹង​ដូច្នេះ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​កំពុង​ស្វែងយល់​ទៅលើ​សម្មតិកម្ម​ចំនួន​ពីរ​ផ្សេងទៀត។ ទីមួយ​នោះ​គឺថា ពន្លឺ​ផ្លេក​នេះ​អាច​បណ្ដាលមកពី​ការជះឥទ្ធិពល​ដាក់គ្នា​រវាង​ប្រហោង​ខ្មៅ​ពីរ​ផ្សេងគ្នា។ ប៉ុន្តែ បើទោះជា ESO 253-G003 មាន​ប្រហោង​ខ្មៅ​ចំនួន​ពីរ តែ​ពួកវា​នៅ​សែនឆ្ងាយ​ពីគ្នា ដូច្នេះ​មិនអាច​មាន​ឥទ្ធិពល​លើ​គ្នា​នោះឡើយ។

សម្មតិកម្ម​ទី​ពីរ​នោះ​គឺ ទំនាក់ទំនង​រវាង​ផ្កាយ និង​ថាស​វត្ថុ​ធាតុ​ដែល​នៅ​ជុំវិញ​ប្រហោង​ខ្មៅ។ ផ្កាយ​ដែលមាន​គន្លង​គោចរ​រាង​ពងក្រពើ អាចធ្វើ​ដំណើរ​ឆ្លងកាត់​ថាស​វត្ថុ​ធាតុ បណ្ដាលឱ្យ​វត្ថុ​ធាតុ​ទាំងនេះ​ត្រូវ​ស្រូប​ទាញ​ចូលទៅ​កាន់​ប្រហោង​ខ្មៅ។ យ៉ាងនេះ​ក្ដី សម្មតិកម្ម​នេះ​មិន​ទំនង​ទេ ព្រោះថា ផ្កាយ​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ថាស​វត្ថុ​ធាតុ​ចំនួន​ពីរលើក​នៅក្នុង​គន្លង​គោចរ​មួយ​ជុំ​របស់​វា ដែល​នេះ​នឹង​បង្កើតបានជា​ពន្លឺ​ផ្លេក​ខុសពី​ការសង្កេត​ឃើញ។

ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​បាន​សន្និដ្ឋាន​ជា​ចុងក្រោយ​ថា ប្រហោង​ខ្មៅ​ដ៏​ធំ​មួយ​ដែលមាន​ម៉ាស​ធ្ងន់​ជាង​ព្រះអាទិត្យ 78 ដង កំពុងតែ​ស្រូប​ទាញ​វត្ថុ​ធាតុ​ពី​ផ្កាយ​នេះ​ជាសន្សឹម។ ក្នុងការ​ធ្វើដំណើរ​ទៅ​ក្បែរ​ប្រហោង​ខ្មៅម្ដងៗ ផ្កាយ​នេះ​ត្រូវ​បាត់បង់​វត្ថុ​ធាតុ​ពី​ខ្លួន​អស់​ប្រហែល​នឹង​ទំហំ​ភព​ព្រហស្បតិ៍​គុណ​នឹង​បី។ ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​មិនបាន​ដឹងថា ដំណើរការ​នេះ​នឹងត្រូវ​បញ្ចប់​នៅពេលណា ប៉ុន្តែ នៅពេល​ណាមួយ​នោះ ផ្កាយ​នេះ​នឹងត្រូវ​អស់​វត្ថុ​ធាតុ​ពី​ខ្លួន និង​បាត់​ខ្លួន​ពី​ចក្រវាល​មិន​ខាន។

Anna Payne និង​ក្រុមការងារ​បានចាប់ផ្ដើម​វិភាគ​លើ​ទិន្នន័យ​ខាងលើ​កាលពី​ខែធ្នូ ឆ្នាំ 2020 ហើយ​ពួកគេ​នឹង​បន្ត​តាមដាន​ពន្លឺ​ផ្លេក​នេះ​តទៅទៀត ដែល​តាម​គម្រោង វា​នឹង​បង្ហាញខ្លួន​ជាថ្មី​នៅក្នុង​ខែមេសា និង​ខែសីហា​ខាងមុខ៕

ប្រភព៖ IFL Science

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា