ប្រភពព័ត៌មាននៅអាមេរិកឡាទីនបានឱ្យដឹងថា កាលពីថ្ងៃទី 17 មករា ក្រុមមន្ត្រីនៅប្រទេសប៉េរូ បានប្រកាសថា យ៉ាងហោចណាស់មានកម្មករអណ្ដូងរ៉ែចំនួន 4 នាក់បានបាត់បង់ជីវិត ក្រោយពីមានករណីបាក់រអិលព្រឹលបានធ្វើឱ្យស្រុតរូងរ៉ែមាសនៅក្នុងខេត្ត Puno ភាគខាងត្បូងប្រទេសនេះ។
ក្រុមអ្នកជួយសង្គ្រោះ និងសមត្ថកិច្ចប៉េរូ កំពុងដុតដៃដុតជើងដើម្បីជួយសង្គ្រោះកម្មករដែលកំពុងជាប់ក្នុងអណ្ដូងរ៉ែធ្យូងដែលត្រូវបាក់ស្រុតនៅក្នុងខេត្ត Oyo នៃតំបន់ជួរភ្នំ Andes មានចម្ងាយ 230 គីឡូម៉ែត្រពីទីក្រុង Lima កាលពីថ្ងៃទី 2 កុម្ភៈ ឆ្នាំ 2019
ករណីគ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងទីរួមស្រុក La Rinconada មានចម្ងាយពីរដ្ឋធានី Lima ប្រមាណ 1,357 គម ទៅទិសអាគ្នេយ៍។ អាជ្ញាធរក្នុងតំបន់ និងស្ថាប័នពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវរកមូលហេតុ និងកំណត់អ្នកទទួលខុសត្រូវនៅតាមច្បាប់ប៉ូរូ។
ស្ថិតនៅលើកម្ពស់ 5,100 ម៉ែត្រធៀបនឹងផ្ទៃទឹកសមុទ្រ នៅភាគខាងត្បូងជួរភ្នំ Andes តំបន់រុករករ៉ែ La Rinconada គឺជាទីតាំងខ្ពស់បំផុតមួយក្នុងពិភពលោកដែលមានមនុស្សរស់នៅ។ កម្មកររ៉ែប្រមាណ 35,000 នាក់ កំពុងធ្វើការនៅតំបន់នេះ ក្នុងគ្រាដែលសីតុណ្ហភាពភាគច្រើនតែងតែស្ថិតក្រោម 0 អង្សាសេ។
ប្រភព៖ MSN