បណ្ដាប្រទេស និងតំបន់នានាក្នុងពិភពលោក បានត្រៀមរួចរាល់ហើយសម្រាប់ទទួលអំណរថ្ងៃបុណ្យណូអែល ឬបុណ្យគ្រីស្តម៉ាស ជាថ្ងៃដែលព្រះយេស៊ូគ្រិស្តប្រសូត្រ។
រដូវបុណ្យណូអែលឆ្នាំនេះ ប្រារព្ធឡើងក្នុងស្ថានភាពដែលករណីឆ្លង និងស្លាប់ដោយសារវីរុស Covid-19 មិនទាន់មានសញ្ញាថយចុះសោះឡើយ។
ក្នុងរូបភាពខាងលើដែលត្រូវបានថតកាលពីថ្ងៃទី 22 ខែធ្នូកន្លងទៅនេះ គឺជាផ្ទះមួយខ្នងដែលត្រូវបានតុបតែងដើម្បីទទួលអំណរថ្ងៃបុណ្យណូអែល នៅក្នុងតំបន់ Hastings Ranch នៃទីក្រុង Pasadena រដ្ឋ California សហរដ្ឋអាមេរិក។
ទីលាន Francisco Morazan ក្នុងរដ្ឋធានី San Salvador នៃប្រទេស El Salvador (អាមេរិកកណ្ដាល) ត្រូវបានតុបតែងលម្អ និងរង់ចាំអបអរបុណ្យណូអែល ដែលនឹងប្រារព្ធនៅថ្ងៃទី 25 ខែធ្នូនេះ។
ប្រជាជននាំគ្នាថតរូបសែលហ្វ៊ី នៅខាងមុខដើមណូអែលនៅទីក្រុង Kiev នៃប្រទេសអ៊ុយក្រែន។
នៅទីក្រុង Stansstad នៃប្រទេសស្វីស គេឃើញមានផ្ទះមួយខ្នង រួមនឹងដើមឈើនៅក្បែរនោះ ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតដោយប្រើប្រាស់ប្រព័ន្ធអំពូលភ្លើងពណ៌គួរជាទីគយគន់។
ដើមណូអែលដែលត្រូវបានតុបតែងនៅលើទីលាន Palace កណ្ដាលទីក្រុង St. Petersburg នៃប្រទេសរុស្ស៊ី។
ទីងមោង ឬរូបត្លុកជាច្រើនមានការតុបតែងភ្លើងពណ៌យ៉ាងលេចធ្លោ ដែលគេហៅថា Magic Delivery ត្រូវបានដាក់លម្អភ្នែកនៅតាមចិញ្ចើមវិថិទី 5 (5th Avenue) ក្នុងទីក្រុង New York នៃរដ្ឋ New York សហរដ្ឋអាមេរិក។
វិមាន Hotel de Ville នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅក្នុងរាត្រីនៃថ្ងៃទី 11 ខែធ្នូ 2020។
បុរសម្នាក់ស្លៀកពាក់ជាលោកតាណូអែល កំពុងហៅទូរស័ព្ទតាមអនឡាញទៅកាន់កុមារនានា នៅទីក្រុង Rome ប្រទេសអ៊ីតាលី។
«លោកតាណូអែល» បាញ់ទឹកអាល់កុលកម្ចាត់មេរោគឱ្យក្មេងៗ ដែលកំពុងរស់នៅក្នុងតំបន់សម្បុកកណ្ដុរ នាទីក្រុង Mumbai ប្រទេសឥណ្ឌា មុនពេលចែកកាដូ។
បុគ្គលិកសុខាភិបាលដែលថែទាំអ្នកជំងឺ Covid-19 នៅមណ្ឌលសុខភាពប្រចាំតំបន់ Trinitas ក្នុងទីក្រុង Elizabeth រដ្ឋ New Jersey សហរដ្ឋអាមេរិក។
ប្រភព៖ Reuters