បក្ខភាពប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden ថ្លែងការណ៍ពីទីក្រុង Wilmington ដែលជាស្រុកកំណើតរបស់លោក ក្នុងគ្រាដែលជ័យជំនះទំនងជានឹងបានទៅលើរូបលោក។
តាមគម្រោង លោក Biden នឹងធ្វើសេចក្ដីថ្លែងការណ៍ទៅកាន់ប្រជាជនទូទាំងប្រទេស នៅព្រលប់ថ្ងៃទី6វិច្ឆិកា (ព្រឹកថ្ងៃទី7វិច្ឆកានៅកម្ពុជា)។ លោក Biden ក៏នឹងថ្លែងការណ៍នៅក្នុងទីក្រុង Wilmington រដ្ឋ Delaware ដែលជាស្រុកកំណើតរបស់លោក។ បេក្ខភាពអនុប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ក៏នឹងមានសេចក្ដីថ្លែងការណ៍នៅមុនលោក Biden ផងដែរ។
នៅឯមជ្ឈមណ្ឌល Chase ក្នុងទីក្រុង Wilmington រដ្ឋ Delaware ដែលជាទីស្នាក់ការនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់ Biden ទីប្រឹក្សាកំពូលៗរបស់លោក ត្រូវបានគេមើលឃើញថា ធ្វើដំណើរចុះឡើងនៅក្នុងសាលនៃសណ្ឋាគារ។ បុគ្គលិកធ្វើការពេញមួយថ្ងៃដើម្បីត្រៀមគាំទ្រដល់ការឡើងថ្លែងការណ៍របស់លោក Biden។ រថយន្តនានា បានដឹកកៅអីមករៀបនៅខាងមុខវេទិកា ជាកន្លែងដែលលោក Biden និងលោកស្រី Harris នឹងធ្វើសេចក្ដីថ្លែងការណ៍នៅបន្តិចទៀតនេះ។