លទ្ធផលបណ្ដោះអាសន្ននៃការរាប់សន្លឹកឆ្នោតបានបង្ហាញថា លោក Trump ទទួលបាន213សំឡេងគាំទ្រពីប្រតិភូតំណាងម្ចាស់ឆ្នោត ខណៈលោក Biden ទទួលបាន238សំឡេង។
តាមច្បាប់នៃការបោះឆ្នោត ដើម្បីបានក្លាយជាប្រធានាធិបតី បេក្ខភាពត្រូវតែមានសំឡេងគាំទ្រយ៉ាងតិច270សំឡេងក្នុងចំណោម538សំឡេងរបស់ប្រតិភូតំណាងម្ចាស់ឆ្នោត។
នៅសភាជាន់ខ្ពស់៖ បក្សសាធារណរដ្ឋ (Trump) ទទួលបាន47កៅអី ចំណែកបក្សប្រជាធិបតេយ្យ (Biden) បាន46កៅអី។ បក្សនីមួយៗត្រូវការ51កៅអីក្នុងចំណោម100កៅអីដើម្បីក្លាយជាសំឡេងភាគច្រើន។
នៅសភាជាន់ទាប៖ បក្សសាធារណរដ្ឋ (Trump) ទទួលបាន170កៅអី ចំណែកបក្សប្រជាធិបតេយ្យ (Biden) បាន175កៅអី។ បក្សនីមួយៗត្រូវការ218កៅអីក្នុងចំណោម435កៅអីដើម្បីបានក្លាយជាសំឡេងភាគច្រើន។
ប្រភព៖ Fox News