ប្រធានាធិបតី Donald Trump ថ្លែងការណ៍ពីសេតវិមាននៅព្រឹកព្រលឹមថ្ងៃទី4វិច្ឆិកា បន្ទាប់ពីសន្យាថានឹង “ឈ្នះធំ”។
លោក Trump បានសរសើរទៅលើជ័យជំនះរបស់ខ្លួននៅក្នុងបណ្ដារដ្ឋ ព្រមទាំងបានចោទប្រកាន់ថា ការបោះឆ្នោតនេះមានការលួចបន្លំសន្លឹកឆ្នោត។ លោកថា “នេះគឺជាអំពើលួចបន្លំទៅលើសាធារណជនអាមរិកាំង។ នេះគឺជាភាពអាម៉ាស់ចំពោះប្រទេសជាតិរបស់យើង”។
នៅក្នុងសេចក្ដីថ្លែងការណ៍នេះ លោក Trump បានថ្លែងដែរថា “យើងបានទទួលជ័យជំនះក្នុងការបោះឆ្នោតនេះ”។
លោក Trump ក៏បានប្រកាសថានឹងដាក់ពាក្យប្ដឹងទៅកាន់តុលាការកំពូលទាក់ទងនឹងការលួចបន្លំសន្លឹកឆ្នោត។ លោកថា “យើងចង់ឱ្យផ្អាករាល់កិច្ចការដែលទាក់ទិននឹងការរាប់ និងពិនិត្យសន្លឹកឆ្នោត”។
លោកថ្លែងដូច្នេះ ទំនងជាចង់បញ្ឈប់ការរាប់សន្លឹកឆ្នោតដែលបោះតាមប្រៃសណីយ៍ ដែលត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតទទួលស្គាល់បន្ទាប់ពីថ្ងៃបោះឆ្នោតបានបញ្ចប់ ឱ្យតែសន្លឹកឆ្នោតទាំងនោះត្រូវបានផ្ញើមកតាមពេលដែលបានកំណត់។
NBC News