ហេតុការណ៍បាក់ដីភ្នំនៅប្រទេសវៀតណាម បានបណ្ដាលឱ្យអគារជាច្រើនខ្នងរបស់អង្គភាព337 និងទាហានវៀតណាមរាប់សិបនាក់ ត្រូវបានដីនិងថ្មភ្នំរាប់លានតោនបាក់សង្កត់និងកប់ ហើយក្លាយទៅជាទីឋានមួយគួរឱ្យខ្លាច។
មកដល់ថ្ងៃទី18តុលា សមត្ថកិច្ចបានរកឃើញសាកសពចំនួន14នាក់ នៅក្នុងចំណោមមន្ត្រីអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ337ចំនួន22នាក់ដែលត្រូវបានកប់ក្នុងដីនៅក្នុងហេតុការណ៍បាក់ដីភ្នំក្នុងខេត្ត Quang Tri ដែលបានកើតឡើងកាលពីថ្ងៃទី18តុលា បន្ទាប់ពីដីភ្នំបានបាក់ និងកប់អគារ3ខ្នងដែលមានទាហានរាប់សិបនាក់នៅក្នុងនោះ។
ក្រោយពីហេតុការណ៍បានកើតឡើងភ្លាមៗ ក្រុមទាហានបានជួយសង្គ្រោះមនុស្សបាន5នាក់ ចំណែកមន្ត្រីយោធា22នាក់ផ្សេងទៀត បានបាត់ខ្លួន។
ខាងក្រោមនេះគឺជារូបថតមួយចំនួនបង្ហាញអំពីទិដ្ឋភាពទាំងស្រុងនៃហេតុការណ៍បាក់ដីភ្នំនេះ៖
ប្រភព៖ PLBD