មហាក្សត្រថៃដែលមាន​សម្បត្តិ​រាប់​សិប​ពាន់​លានដុល្លារ កំពុងប្រឈមនឹងរលកនៃការរិះគន់កាន់តែខ្លាំង

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ត្រូវបានគេមើលឃើញថា កំពុងបណ្ដោយឱ្យបាត់បង់ការគាំទ្រពីពលរដ្ឋ និងសាធារណ​ជន​ទាំង​ក្នុង​និងក្រៅប្រទេស បើទោះជាទ្រង់មានទ្រព្យសម្បត្តិប្រមាណ 40ពាន់លានដុល្លារក៏ដោយ។

ក្នុងរយៈពេលជាច្រើនខែកន្លងទៅថ្មីៗនេះ មហាក្សត្រថៃ ព្រះបាទ មហាវ៉ាតឈីរ៉ាឡុងកន (Maha Vajiralongkorn) បានចំណាយពេលវេលាភាគច្រើនរបស់ទ្រង់ ប្រថាប់នៅឯសណ្ឋាគារ Grand Hotel Sonnenbichl ដែលស្ថិតនៅលើជួរភ្នំ Alps ក្នុងរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់ ជាមួយនឹងក្រុមស្នំសរុបឡើងដល់20នាក់ឯណោះ។

ប៉ុន្តែ ពេលវេលានៃការប្រថាប់នៅប្រកបដោយហឫទ័យក្សេមក្សាន្តរបស់មហាក្សត្រ មហាវ៉ាជីរ៉ាឡុងកន ទំនងជាជិតមកដល់ទីបញ្ចប់ហើយ នៅពេលទីក្រុងប៊ែរឡាំង បានព្រមានទ្រង់ថា មិនគួរដឹកនាំប្រទេសពីទឹកដីអាល្លឺម៉ង់ ខណៈដែលបាតុកម្មនានាដែលប្រឆាំងនឹងរបបយោធាកំពុងកើតមានឡើងនៅក្នុងប្រទេសថៃ បណ្ដាលឱ្យមនុស្សជាច្រើនយល់ថា មហាក្សត្រកំពុងតែធ្វើឱ្យបាត់បង់ការគាំទ្រពីសាធារណជន ទាំងក្នុងនិងក្រៅប្រទេស។

កាលពីដើមឆ្នាំ សណ្ឋាគារ Grand Hotel Sonnenbichl បានស្វែងរកវិធីសុំច្បាប់ពិសេសពីអាជ្ញាធរនៅ Bavaria ដើម្បីឱ្យមហាក្សត្រថៃអាចប្រថាប់នៅទីនេះក្នុងរយៈពេលវែង ក្នុងគ្រាដែលអាល្លឺម៉ង់កំពុងអនុវត្តវិធានាការទប់ស្កាត់ការ​ឆ្លង​វីរុស​COVID-19។ ក៏ប៉ុន្តែ ប្រការនេះក៏បាននាំឱ្យពលរដ្ឋថៃរកឃើញថា មហាក្សត្ររបស់ពួកគេ មិនប្រថាប់នៅក្នុងស្រុក ក្នុងគ្រាដែលប្រទេសជាតិទាំងមូលកំពុងជួបបញ្ហាលំបាក។

ព័ត៌មានខាងលើ រួមនឹងការបង្ហើបឱ្យដឹងរបស់ Financial Times អំពីទំហំនៃទ្រព្យសម្បត្តិរបស់ក្សត្រថៃ (បើតាមការគន់គូរ អាចឡើងដល់ពី 30ទៅ40ពាន់លានដុល្លារអាមេរិក) បានក្លាយជាប្រភពមួយនៃបាតុកម្មប្រឆាំងរបបយោធាថៃ ដែលបញ្ហានេះមិនធ្លាប់បានកើតឡើងពីមុនមកនោះទេ។

មហាក្សត្រថៃដែលមានសម្បត្តិរាប់សិបពាន់លានដុល្លារ កំពុងប្រឈមនឹងរលកនៃការរិះគន់កាន់តែខ្លាំង
មហាក្សត្រថៃ និង​មហេសី ស៊ុធីដា យាងទៅជួបពលរដ្ឋ​ដែល​ជា​អ្នក​គាំទ្រ​របស់ទ្រង់

មហាក្សត្រថៃ ព្រះបាទ មហាវ៉ាជីរ៉ាឡុងកន ត្រូវបានគេជឿថា កំពុងកាន់កាប់ទ្រព្រសម្បត្តិខាងលើនេះ បន្ទាប់ពីបានដាក់មូលនិធិនានារបស់ព្រះបរមរាជវាំង ឱ្យស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ទ្រង់ ក្រោយពីការឡើងគ្រងរាជបានមួយរយៈពេលខ្លី។

ព្រះបាទ មហាវ៉ាជីរ៉ាឡុងកន ត្រូវបានគេចាត់ទុកថា ជាមហាក្សត្រមួយអង្គដែលមានទ្រព្យច្រើនជាងគេបំផុតក្នុងពិភពលោក។ ប៉ុន្តែ កត្តាមួយចំនួន បាននាំឱ្យកិត្តិនាមរបស់ទ្រង់ និងការគាំទ្ររបស់ពលរដ្ឋចំពោះទ្រង់ បានធ្លាក់ចុះជាលំដាប់ ក្នុងនោះ លេចធ្លោជាងគេគឺករណីលើកលែងទោសដល់អតីតស្នំឯក ស៊ិនិណាត វង្សវ៉ាតឈីរ៉ាក់ផាក់ឌី (Sineenat Wongvajirapakdi) ដែលត្រូវបានដកហូតរាល់ឋានន្តរស័ក្ដិកាលពីខែតុលា2019 ដោយសារ “មានផែនការដណ្ដើមតំណែង” ពីមហេសី ស៊ុធីដា (Suthida)។

បន្ទាប់ពីមានសម្ពាធកាន់តែខ្លាំងពីខាងក្នុង និងក្រៅប្រទេស មហាក្សត្រថៃ ដែលមានព្រះជន្ម68ឆ្នាំអង្គនេះ បានយាងត្រលប់ចូលប្រទេសវិញកាលពីចុងសប្ដាហ៍មុន ក្នុងឱកាសខួបគម្រប់4ឆ្នាំនៃការយាងចូលទិវង្គតរបស់អតីតមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej)។ តាមគម្រោង ទ្រង់នឹងប្រថាប់នៅក្នុងប្រទេសរហូតដល់ចុងខែតុលា។ កាលពីម្សិលមិញ ទ្រង់រួមនឹងមហេសី បានយាងចេញទៅជួបពលរដ្ឋរបស់ទ្រង់ដែលកំពុងអង្គុយហាលភ្លៀងដើម្បីបង្ហាញអំពីការគោរពដ៏ស្ម័គ្រស្មោះចំពោះរាជវង្ស៕

ប្រភព៖ Daily Beast

អត្ថបទ​ទាក់​ទង​ > ទីក្រុង​ប៊ែរ​ឡាំង​ប្រកាស​​ព្រមាន​ស្ដេច​ថៃ​ថា​ “មិន​គួរ​ដឹក​នាំ​ប្រទេស​ពី​ទឹក​ដី​អាល្លឺម៉ង់”

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា