ទីភ្នាក់ងារសារព័ត៌មាន People Daily កាលពីថ្ងៃទី20កញ្ញា បានបង្ហាញរូបភាព ស្ត្រីអ្នកបើកយន្តហោះចម្បាំង 10នាក់ដំបូង ដែលបានឆ្លងកាត់ការហ្វឹកហាត់ និងបានទទួលការជ្រើសរើសឱ្យចូលបម្រើក្នុងជួរកងទ័ពអាកាសរបស់ប្រទេសចិន ដោយការហ្វឹកហាត់ នឹងចប់ជាស្ថាពរនៅក្នុងឆ្នាំ2021 ខាងមុខ។
តាមទិន្នន័យ បានបញ្ជាក់ថា ក្រុមអ្នកបើកយន្តហោះចម្បាំងនៃកងទ័ពអាកាសចិន ឈុតដំបូង 10នាក់នេះ បានបញ្ចប់ការហោះហើរទោលលើកដំបូងរួចហើយ ដោយទាំងអស់ បានបញ្ចប់ការសិក្សាពីសាលាមធ្យមសិក្សាក្នុងឆ្នាំ2017 និងទាំង 10នាក់នោះ គឺជាស្ត្រី ក្រុមដំបូងគេ ដែលបានទទួលការហ្វឹកអប់រំ ដែលនឹងបញ្ចប់នៅឆ្នាំ2021ខាងមុខ។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិន បានដំណើរការដើម្បីបង្កើនភាពមាំមួនរឹងប៉ឹងដល់កងទ័ព ដើម្បីត្រៀមរួចជាស្រេចសម្រាប់ហេតុការណ៍អាសន្នណាមួយ ដែលអ្នកបើកយន្តហោះចម្បាំង គឺជាកម្លាំងសំខាន់មួយដែលអស្ចារ្យបំផុត៕
ប្រភព៖ សារព័ត៌មានបរទេស