
យោងតាម New York Post មន្ត្រីទាំងអស់នៅក្នុងស្ថានកុងស៊ុលចិនប្រចាំទីក្រុង Houston នឹងចាកចេញពីទីនេះនៅវេលាម៉ោង4ល្ងាចនាថ្ងៃទី24កក្កដាខាងមុខ។
ក្រុមប៉ូលិសនៅទីក្រុង Houston បានបញ្ជាក់ប្រាប់សារព័ត៌មាន Fox News ថា ក្រុមមន្ត្រីចិនដែលនៅក្នុងស្ថានកុងស៊ុល បាននាំគ្នាដុតឯកសារព្រោះតែពួកគេត្រូវបានស្នើឱ្យចាកចេញពីអគារនេះនៅ2ថ្ងៃទៀត។
បច្ចុប្បន្ន មិនទាន់ដឹងប្រាកដថា តើការដុតឯកសារ បង្កការភ្ញាក់ផ្អើលនេះ មានជាប់ទាក់ទិននឹងគម្រោងចាកចេញពីស្ថានកុងស៊ុលចិនដែរ ឬយ៉ាងណានៅឡើយ។

ការដែលសហរដ្ឋអាមេរិកស្នើឱ្យចិនបិទស្ថានកុងស៊ុលនៅទីក្រុង Houston និងការដុតឯកសារក្នុងស្ថានកុងស៊ុលនេះ បានកើតឡើងក្នុងស្ថានភាពដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនកំពុងធ្លាក់ក្នុងដំណាក់កាលតានតឹងខ្លាំង ទាក់ទិននឹងបញ្ហាជាច្រើន ក្នុងនោះមានដូចជា បញ្ហាវីរុសCOVID-19 បញ្ហាហុងកុង បញ្ហាស៊ីនជាំង សង្គ្រាមពាណិជ្ជកម្ម បញ្ហាសមុទ្រចិនខាងត្បូង។ល។






ប្រភព៖ សារព័ត៌មានបរទេស
