ផ្លូវល្បឿនលឿនតភ្ជាប់ពីខេត្ត Qinghai ទៅកាន់តំបន់ស្វយ័ត Inner Mongolia ដែលមានកំនាត់ផ្លូវប្រវែង18គីឡូម៉ែត្រត្រូវឆ្លងកាត់សមុទ្រខ្សាច់ Tengger តាមគម្រោងនឹងត្រូវបានដាក់ឱ្យដំណើរការចាប់ពិឆ្នាំ2021ខាងមុខនេះហើយ។
ផ្លូវមួយកំណាត់នៃផ្លូវល្បឿនលឿនតភ្ជាប់ខេត្ត Qinghai និងម៉ុងហ្គោលីខាងក្នុង (Inner Mongolia) កំពុងត្រូវបានសាងសង់យ៉ាងញាប់ដៃញាប់ជើង។
កំណាត់ផ្លូវប្រវែង18គីឡូម៉ែត្រនៅក្នុងខេត្ត Ningxia ឆ្លងកាត់តំបន់សមុទ្រខ្បាច់ Tengger ដែលមានផ្ទៃដីទំហំ36,700គីឡូម៉ែត្រក្រឡា។ នេះគឺជាផ្លូវល្បឿនលឿនដំបូងគេបង្អស់ដែលត្រូវបានស្ថាបនាឆ្លងកាត់តំបន់ Ningxia នេះ។
តាមគម្រោង ផ្លូវល្បឿនលឿននេះ នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ចាប់ពីឆ្នាំ2021ខាងមុខ។ Tengger គឺជាសមុទ្រខ្សាច់ធំជាងគេលំដាប់ទី4នៅប្រទេសចិន ហើយវាក៏កំពុងតែបន្តពង្រីកមាឌផងដែរ។
ចំណែកសមុទ្រខ្សាច់ដែលធំជាងគេបង្អស់នៅប្រទេសចិនវិញ គឺសមុទ្រខ្សាច់ Taklamakan ដោយមានទំហំផ្ទៃដី 337,000គីឡូម៉ែត្រក្រឡា និងមានទីតាំងនៅភាគនិរតីនៃខេត្ត Xinjiang ភាគពាយព្យប្រទេសចិន៕
ប្រភព៖ សារព័ត៌មានបរទេស