បណ្ដាយន្តហោះយោធាអាមេរិកាំងត្រូវបានបញ្ជូនចេញពីរនាវាចម្បាំង USS Ronald Reagan និង USS Nimitz បានចូលរួមធ្វើសមយុទ្ធយោធារបស់ហរដ្ឋអាមេរិកនៅលើសមុទ្រចិនខាងត្បូង។
ក្រុមប្រយុទ្ធនៃនាវាចម្បាំងចំនួន2 គឺ USS Nimitz និង USS Ronald Reagan ដែលធ្វើសកម្មភាពក្រោមឈ្មោះ “កងកម្លាំងយុទ្ធសាស្ត្រនាវាផ្ទុកយន្តហោះ Nitmiz កំពុងធ្វើសមយុទ្ធយោធានៅលើសមុទ្រចិនខាងត្បូង ជាកន្លែងដែលកំពុងមានភាពតានតឹងព្រោះតែប្រទេសជាច្រើនដណ្ដើមគ្នាកាន់កាប់កោះ និងប្រជុំកោះនៅក្នុងតំបន់សមុទ្រនេះ។
ការធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងរបស់កងទ័ពសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា សហរដ្ឋអាមេរិកចង់បញ្ជាក់ថា សមុទ្រចិនខាងត្បូងគឺជាដែនទឹកអន្តរជាតិ ហើយនេះក៏ជាការបង្ហាញសាច់ដុំដាក់ប្រទេសចិនផងដែរ ក្នុងបំណងការពារបណ្ដាប្រទេសតូចៗ និងការពារផលប្រយោជន៍សហរដ្ឋអាមេរិកនៅលើដែនសមុទ្រមួយនេះ ដោយសារតែចិនមានបំណងគ្រប់គ្រងផ្ដាច់ទៅលើសមុទ្រនេះ។
ខាងក្រោមនេះគឺជាបណ្ដារូបភាពដែលបង្ហាញអំពីសកម្មភាពធ្វើសមយុទ្ធរបស់កងទ័ពសហរដ្ឋអាមេរិកនៅលើសមុទ្រចិនខាងត្បូង៖
ប្រភព៖ សារព័ត៌មានបរទេស