យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានមួយគ្រឿងដែលដឹកមនុស្សជាង100នាក់ បានធ្លាក់នៅក្នុងតំបន់ប្រជុំជនក្នុងទីក្រុងការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន កាលពីល្ងាចម្សិលមិញ។
“យន្តហោះដែលមានស្លាកលេខPK 8303 ដឹកអ្នកដំណើរ91នាក់ និងអ្នកសមាជិកក្រុមហោះហើរចំនួន7នាក់បានចាកចេញពី Lahore និងបានបាត់ទំនាក់ទំនងជាមួយមជ្ឈមណ្ដលគ្រប់គ្រងអាកាសចរណ៍ចាប់ពីម៉ោង14និង30នាទី” នេះបើតាម Abdullah Hafeez អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន PIA។
យន្តហោះ Airbus A320 ដែលបានធ្វើសកម្មភាពអស់រយៈពេល15ឆ្នាំមកនេះ បានធ្លាក់និងបុកចំតំបន់ប្រជុំជនមួយនៅក្បែរអាកាសយានដ្ឋាន Jinnah បង្កើតឱ្យមានការផ្ទុះឆេះ និងផ្សែងយ៉ាងខ្មួលខ្មាញ់។
អ្នកដែលបានរួចផុតពីការស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់នេះមានចំនួនយ៉ាងតិច2នាក់ នេះបើតាមការឱ្យពី Syed Nasir Hussain Shah អ្នកគ្រប់គ្រងស្ថាប័នព័ត៌មានរបស់ខេត្ត Sindh។ អភិបាលក្រុងការ៉ាជីមុននេះយល់ថា “នឹងមិនមានអ្នកណានៅរស់” នោះទេ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ៕
ប្រភព៖ សារព័ត៌មានបរទេស