ទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់រដ្ឋចិន បានរាយការណ៍ថា កាលពីថ្ងៃអង្គារ(ទី5ឧសភា) អាជ្ញាធរនៃមណ្ឌលក្វាងទុង ភាគខាងត្បូងរបស់ចិន បានបិទស្ពានឆ្លងកាត់សមុទ្រមួយកន្លែងជាបណ្ដោះអាសន្ន ដោយសារតែរកឃើញការញ័ររំពើករំពើនយ៉ាងខុសប្រក្រតី។
មន្ត្រីប៉ូលិសក្នុងតំបន់ បានបញ្ជាក់ឱ្យដឹងថា មានការចេញបញ្ជា ហាមការធ្វើចរាចរណ៍ទាំង 2ខាងរបស់ស្ពាន ហ៊ូមឹន(Humen Bridge) ដែលភ្ជាប់ទីក្រុងក្វាងចូវ ទីក្រុងចម្បងរបស់ក្វាងទុង និងទីក្រុងតុងកួន។
អាជ្ញាធរក្នុងតំបន់បានបន្ថែមថា ការបញ្ជាឱ្យបិទស្ពានមួយនេះ គឺជាវិធានការសុវត្ថិភាពមួយ ក្រោយពីកំណាត់ស្ពានមួយកន្លែងកើតមានការញ័ររំពើករំពើនឡើង-ចុះ ក្រោមកម្លាំងខ្យល់បក់បោកខ្លាំង៕
ប្រភព៖ សាព័ត៌មានបរទេស