ក្រុងសេអ៊ូលនិយាយថា គីម ជុង អ៊ុន មិនបានចូលពេទ្យ វះកាត់បេះដូងទេ ឯព្រំដែនកូរ៉េទាំង2 មានការបាញ់កាំភ្លើងដាក់គ្នា…

សារព័ត៌មានរបស់កូរ៉េសេរី បានរាយការណ៍ដោយយោងលើការរៀបរាប់ប្រាប់របស់មន្ត្រីជើងចាស់របស់រដ្ឋាភិបាលថា លោកគីម ជុង អ៊ុន មិនបានចូលវះកាត់បេះដូងនោះទេ ក្នុងអំឡុងពេលអវត្តមានជិត 3សប្ដាហ៍កន្លងទៅនោះ ខណៈពេលជាមួយគ្នា កាលពីថ្ងៃអាទិត្យ(ទី3ឧសភា) មានការបាញ់ដាក់គ្នាទៅវិញទៅមកនៅក្នុងបរិវេណជាយដែនកូរ៉េខាងជើង-ត្បូង ដែលការណ៍នេះត្រូវបានអ្នកវិភាគជឿថា គឺជាការបញ្ជូនសារពីទីក្រុងព្យុងយ៉ាងថា លោកប្រធានគីម នៅមានសុខភាពរឹងមាំល្អ និងនៅក្ដោបអំណាចខាងកងទ័ពបានយ៉ាងណែនដដែល។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានយុនហាប់ ក្នុងប្រទេសកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃអាទិត្យម្សិលមិញថា លោក គីម ជុង អ៊ុនមិនបានចូលវះកាត់ជំងឺបេះដូង ដូចដែលមានព័ត៌មានចចាមអារ៉ាមលេចឡើងនោះទេ ក្រោយពីប្រមុខមេដឹកនាំកូរ៉េក្រហមរូបនេះបានបាត់មុខអស់ជាង 20ថ្ងៃរួចមក តែយ៉ាងណាក៏ដោយ មន្ត្រីជើងចាស់របស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលជាអ្នកផ្ដល់ព័ត៌មាននេះ មិនបានអធិប្បាយឡើយថា តើហេតុអ្វីបានជាខ្លួនមានជំនឿបែបនេះ?។

ស្ថានការណ៍រវាងប្រទេសកូរ៉េទាំង2 នៅតែមានភាពតានតឹងទ្វេដងឡើងដដែល តាមរយៈការកាំភ្លើងដាក់គ្នានៅជុំវិញប៉មប្រចាំការរបស់ទាហានកូរ៉េខាងត្បូងនៅតាមបណ្ដោយជាយដែនជាប់គ្នានឹងកូរ៉េខាងជើង កាលពីអំឡុងពេលព្រឹកថ្ងៃអាទិត្យ ឬ 1ថ្ងៃក្រោយពីលោកគីមចេញមកបង្ហាញខ្លួនជាលើកដំបូង រាប់ចាប់ពីថ្ងៃទី11 មេសាមក។

អគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូង(JCS) បានថ្លែងថា កូរ៉េខាងជើងបានបើកឆាកបាញ់កាំភ្លើងដាក់ប៉មប្រចាំការរបស់ទាហានកូរ៉េខាងត្បូងនៅវេលាម៉ោងប្រមាណ 7.41នាទីព្រឹក ហើយកូរ៉េខាងត្បូងក៏បានបាញ់តបទៅវិញ 2គ្រាប់ តែក្នុងហេតុការណ៍នេះ មិនមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ទាំងអស់នេះ ក្រោយពីមានការសន្និដ្ឋានផ្សេងៗគ្នាជាច្រើនសប្ដាហ៍ ពាក់ព័ន្ធនឹងរឿងសុខភាព និងទីកន្លែងស្នាក់នៅរបស់លោកគីម ជុង អ៊ុន ដែលរួមទាំងរបាយការណ៍ដែលថា លោកប្រធានគីមបានចូលទទួលការវះកាត់ជំងឺបេះដូង និងសរសៃឈាមរួចមក តែ នៅថ្ងៃសៅរ៍(ទី2ឧសភា) សារព័ត៌មានរបស់កូរ៉េខាងជើង បានបង្ហាញរូបភាពលោក គីម ជុង អ៊ុន ញញឹមយ៉ាងស្រស់ស្រាយ និងជជែកពិភាក្សាជាមួយជំនួយការនៅក្នុងពិធីកាត់ខ្សែបូ សម្ពោធរោងចក្រផលិតជីថ្មី 1កន្លែង។

យ៉ាងណាក៏ដោយ ក្នុងរូបភាពព័ត៌មាននៅតាមកញ្ចក់ទូទស្សន៍បានបង្ហាញថា មើលទៅលោកគីម ហាក់ដូចជាដើរមិនសូវជាស្វាហាប់ដូចប្រក្រតីប៉ុន្មានឡើយ ក្រៅពីនេះ គេនៅមិនទាន់អាចត្រួតពិនិត្យ និងអះអាងបានថា តើរូបភាពដែលផ្សព្វផ្សាយនៅក្នុងវេបសាយរបស់សារព័ត៌មានរ៉ូដុង ស៊ីនមុនរបស់រដ្ឋបាលកូរ៉េខាងជើងនោះ ជារូបភាពថ្មី ឬយ៉ាងណានៅឡើយទេ។

សម្រាប់ការបាញ់ដាក់គ្នាកាលពីថ្ងៃអាទិត្យ(ទី3ឧសភា)ម្សិលមិញវិញនោះ អាជ្ញាធររបស់ JCS បានថ្លែងថា ប្រហែលមិនមែនជាការបង្កជម្លោះដែលមានផែនការជាមុននោះទេ ដោយសារតែបរិវេណនោះធ្លាប់ជាទីកន្លែងដាំដុះដំណាំផ្សេងៗ តែក៏មិនមានការសរុបថាយ៉ាងណាឱ្យបានច្បាស់លាស់ដែរ។

យ៉ាងណាក៏ដោយ លោក ឆយ កាំង អនុប្រធានស្ថាប័ន អេសាន់ ដើម្បីការសិក្សាស្រាវជ្រាវនយោបាយ មានជំនឿថា ចង្វាក់ពេលវេលាដែលហេតុការណ៍ទាំងអស់នោះកើតឡើង មើលទៅហាក់ដូចជាផែនការរបស់កូរ៉េខាងជើង ដើម្បីបង្ហាញឱ្យឃើញថា លោកប្រធានគីម នៅតែក្ដោបក្ដាប់អំណាចក្នុងកងទ័ពកូរ៉េក្រហម និងមានសុខភាពរឹងប៉ឹងល្អដដែល។

ចំណែកលោក លីហ្វ អ៊ីរិក អ៊ីស្លីយ៍ សាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិរបស់មហាវិទ្យាល័យ អ៊ីវ៉ា ក្នុងទីក្រុងសេអ៊ូល បានយល់ឃើញថា វាជាការពង្រឹងស្មារតី និងកម្លាំងចិត្តដល់កងទ័ពកូរ៉េខាងជើង និងបើកអំណាចតវ៉ាដែលបានបាត់បង់ ក្នុងអំឡុងពេលដែលមានព័ត៌មានចចាមអារ៉ាមផ្សេងៗ ក្រោយពីលោកគីមបាត់មុខអស់មួយរយៈនោះ៕

ប្រភព៖ សារព័ត៌មានបរទេស

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា