(ប្រទេសចិន) – ដ្រូន TY-3R អាចជួយឱ្យមនុស្សពេញវ័យពីរនាក់អណ្ដែតលើផ្ទៃទឹក អាចភ្ជាប់ទំនាក់ទំនងក្នុងរង្វង់ 1.1 គីឡូម៉ែត្រ និងដំណើរការបាន 10 នាទី បន្ទាប់ពីបញ្ចូលថាមពលថ្មមួយពេញ។
ក្រុមហ៊ុនដ្រូន Didiok Makings របស់ចិន បានអភិវឌ្ឍ «ពោងហោះ TY-3R» ដែលជាឧបករណ៍មួយរួមផ្សំរវាងដ្រូនដែលមានស្លាបបួន និងពោងសង្គ្រោះជីវិត។ នៅពេលក្រុមអ្នកសង្គ្រោះស្ថិតនៅលើច្រាំង បានឃើញជនរងគ្រោះកំពុងស្ថិតនៅលើសមុទ្រ ពួកគេនឹងបញ្ជាឱ្យដ្រូន TY-3R ហោះទៅកាន់គោលដៅ រួចចុះចតលើផ្ទៃទឹក ក្លាយជាពោងសង្គ្រោះជីវិត។ ជនរងគ្រោះអាចប្រើប្រាស់ដ្រូននេះជាពោង មុនពេលក្រុមសង្គ្រោះមកដល់។
ដ្រូននេះបំពាក់កាមេរ៉ា 720 ភិចសែល និងប្រព័ន្ធ GPS ដើម្បីជួយឱ្យអ្នកបញ្ជាមើលឃើញទិដ្ឋភាពបានច្បាស់ និងងាយស្រួលឱ្យដ្រូនហោះមកកាន់កន្លែងដើមដោយស្វ័យប្រវត្ត។
TY-3R អាចជួយឱ្យមនុស្សពេញវ័យពីរនាក់អណ្ដែតលើផ្ទៃទឹក អាចភ្ជាប់ទំនាក់ទំនងក្នុងរង្វង់ 1.1 គីឡូម៉ែត្រ និងហោះក្នុងល្បឿន 47 គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលអាចដំណើរការបាន 10 នាទី បន្ទាប់ពីបញ្ចូលថាមពលថ្មមួយពេញ។
នេះមិនមែនជាដ្រូនសង្គ្រោះជនរងគ្រោះលើសមុទ្រដំបូងគេនោះទេ។ មុននោះ ដ្រូន Pars របស់អាម៉េរិក Little Ripper របស់អូស្ត្រាលី និងដ្រូន Auxdron របស់អេស្ប៉ាញ ក៏មានសមត្ថភាពបែបនេះផងដែរ។