អាជ្ញាធរប្រទេសបែលហ្ស៊ិក កំពុងអនុវត្តគម្រោងកោះថាមពលសិប្បនិម្មិត Princesse Elisabeth នៅលើសមុទ្រខាងជើង (North Sea) ដែលនឹងរួមចំណែកក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។
ដំណាក់កាលដំបូងរបស់គម្រោងខាងលើ រួមមាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធលើដីគោកនៅប្រទេសហូឡង់។ បន្ទាប់មក ក្រុមហ៊ុនអគ្គិសនីរបស់បែលហ្ស៊ិកនឹងដំឡើងប្រព័ន្ធ និងស្ថានីយអគ្គិសនី រួមនឹងឧបករណ៍ចាំបាច់ ដើម្បីបញ្ជូនអគ្គិសនីផលិតដោយកម្លាំងខ្យល់ 3.5 GW ពីសមុទ្រមកកាន់ដីគោក។
កោះ Princesse Elisabeth គ្រោងនឹងក្លាយជារោងចក្រអគ្គិសនីធំជាងគេនៅប្រទេសបែលហ្ស៊ិក ដោយវានឹងផ្គត់ផ្គង់អគ្គិសនីច្រើនជាងបីដង បើធៀបនឹងរោងចក្រអគ្គិសនីថាមពលនុយក្លេអែរ។
គម្រោងនេះនឹងធ្វើឱ្យមានការប្ដូរផ្លាស់នៅក្នុងវិធីផលិត និងប្រើប្រាស់អគ្គិសនី ព្រមទាំងបញ្ជាក់អំពីការសន្យារបស់ប្រទេសបែលហ្ស៊ិក ចំពោះថាមពលកកើតឡើងវិញ។