ហិរញ្ញវត្ថុ – វិនិយោគ បង្កើតមហាសេដ្ឋីជាង 420 នាក់នៅលើពិភពលោក ក្នុងនោះ Warren Buffett ដែលជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Berkshire Hathaway គឺជាអ្នកមានជាងគេបង្អស់។
ដើមខែនេះ ទស្សនាវដ្ដី Forbes បានប្រកាសបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកសម្រាប់ឆ្នាំ2024។ ឆ្នាំនេះ ពិភពលោកមានមហាសេដ្ឋីសរុបចំនួន 2,781នាក់ ច្រើនជាង 141នាក់បើធៀបនឹងឆ្នាំកន្លង។ ក្នុងនោះ ទ្រព្យរបស់មហាសេដ្ឋីទាំងនេះក៏មានច្រើនជាងមុន ដោយមានរហូតដល់ 14,200 ពាន់លានដុល្លារអាម៉េរិក។ យោងតាមស្ថិតិរបស់ Forbes មហាសេដ្ឋីភាគច្រើនរកស៊ីក្នុងវិស័យចំនួន10 ដែលមានដូចខាងក្រោម៖
1/ ហិរញ្ញវត្ថុ-វិនិយោគ
-ចំនួនមហាសេដ្ឋី៖ 427នាក់
-អត្រានៅក្នុងបញ្ជី៖ 15%
-អ្នកមានជាងគេ៖ Warren Buffett (អាម៉េរិក) (133ពាន់លានដុល្លារអាម៉េរិក)
2/ បច្ចេកវិទ្យា
-ចំនួនមហាសេដ្ឋី៖ 342នាក់
-អត្រានៅក្នុងបញ្ជី៖ 12%
-អ្នកមានជាងគេ៖ Jeff Bezos (អាម៉េរិក) ( 194ពាន់លានដុល្លារអាម៉េរិក)
3/ ផលិត
-ចំនួនមហាសេដ្ឋី៖ 328នាក់
-អត្រានៅក្នុងបញ្ជី៖ 12%
-អ្នកមានជាងគេ៖ Reinhold Wuerth (អាល្លឺម៉ង់) (33.6ពាន់លានដុល្លារអាម៉េរិក)
4/ សម្លៀកបំពាក់-លក់រាយ
-ចំនួនមហាសេដ្ឋី៖ 285នាក់
-អត្រានៅក្នុងបញ្ជី៖ 10%
-អ្នកមានជាងគេ៖ Bernard Arnault (បារាំង) (233ពាន់លានដុល្លារអាម៉េរិក)
5/ អាហារ – ភេសជ្ជៈ
-ចំនួនមហាសេដ្ឋី៖ 210នាក់
-អត្រានៅក្នុងបញ្ជី៖ 8%
-អ្នកមានជាងគេ៖ Zhong Shanshan (ចិនដីគោក) (62.3ពាន់លានដុល្លារអាម៉េរិក)
6/ ពហុវិស័យ
-ចំនួនមហាសេដ្ឋី៖ 201នាក់
-អត្រានៅក្នុងបញ្ជី៖ 7%
-អ្នកមានជាងគេ៖ Mukesh Ambani (ឥណ្ឌា) (116ពាន់លានដុល្លារអាម៉េរិក)
7/ សុខាភិបាល
-ចំនួនមហាសេដ្ឋី៖ 197នាក់
-អត្រានៅក្នុងបញ្ជី៖ 7%
-អ្នកមានជាងគេ៖ Dilip Shanghvi (ឥណ្ឌា) (22.6ពាន់លានដុល្លារអាម៉េរិក)
8/ អចលនាទ្រព្យ
-ចំនួនមហាសេដ្ឋី៖ 190នាក់
-អត្រានៅក្នុងបញ្ជី៖ 7%
-អ្នកមានជាងគេ៖ Lee Shau Kee (ចិនហុងកុង) (27.7ពាន់លានដុល្លារអាម៉េរិក)
9/ ប្រព័ន្ធផ្សព្វផ្សាយ – កម្សាន្ត
-ចំនួនមហាសេដ្ឋី៖ 104នាក់
-អត្រានៅក្នុងបញ្ជី៖ 4%
-អ្នកមានជាងគេ៖ Rupert Murdoch (អាម៉េរិកដើមកំណើតអូស្ត្រាលី) (19.5 ពាន់លានដុល្លារអាម៉េរិក)។
10/ ថាមពល
-ចំនួនមហាសេដ្ឋី៖ 98នាក់
-អត្រានៅក្នុងបញ្ជី៖ 4%
-អ្នកមានជាងគេ៖ Harold Hamm (អាម៉េរិក) (18.5ពាន់លានដុល្លារអាម៉េរិក)។