ទំព័រ Automotive News ឱ្យដឹងថា Daihatsu ដែលជាអ្នករចនា និងផលិតរថយន្តខ្នាតតូចឱ្យ Toyota ទើបតែបានប្រកាសថា នឹងងាកទៅផ្ដោតលើការអភិវឌ្ឍរថយន្តអគ្គិសនីធុនតូច។
ប្រទេសជប៉ុន ដែលជាទីផ្សារក្នុងស្រុករបស់ Daihatsu មានការពេញនិយមខ្លាំងក្នុងការប្រើប្រាស់រថយន្តធុនតូចសម្រាប់ទីក្រុង ព្រោះតែវាមានតម្លៃទាប និងងាយស្រួលចត។
ក៏ប៉ុន្តែ Daihatsu និងក្រុមហ៊ុនមេ Toyota ទើបតែបានចាប់ផ្ដើមចូលប្រកួតក្នុងទីផ្សារនេះ ខណៈដែលគូប្រជែងនានា មានដូចជា Nissan, Mitsubishi និង Honda ជាដើម សុទ្ធតែកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍរថយន្តអគ្គិសនី mini។