សូរ្យគ្រាសពេញវង់ (ពេញលេញ) លើកនេះ ដែលនឹងបង្ហាញខ្លួនពីតំបន់មាត់សមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក នៅវេលាម៉ោង 11 និង 07 នាទី ថ្ងៃទី 08 មេសា ត្រូវនឹងម៉ោង 01 និង 07 នាទី ថ្ងៃទី 09 មេសានៅកម្ពុជា គឺជាសូរ្យគ្រាសដែលយូរបំផុតនៅលើដីគោគ ក្នុងរង្វង់ជាងមួយទសវត្សរ៍កន្លងមកនេះ។
នេះគឺជាសូរ្យគ្រាសពេញវង់ដែលអូសបន្លាយវែងបំផុតនៅសហរដ្ឋអាម៉េរិក រាប់ចាប់ពីឆ្នាំ 1860។ នេះក៏ជាសូរ្យគ្រាសពេញវង់ដែលងងឹតបំផុតនៅសហរដ្ឋអាម៉េរិក ក្នុងរង្វង់ 217 ឆ្នាំកន្លង។
អ្វីដែលពិសេសជាងគេ នោះគឺថា ក្នុងពេលបាតុភូតខាងលើកើតឡើង មនុស្សម្នាក៏អាចមើលឃើញផ្កាយដុះកន្ទុយ 12P/Pons-Brooks ផងដែរ។
សូមស្វែងយល់បន្ថែមនៅទីនេះ