យាន Curiosity របស់ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា) នឹងឆ្ពោះទៅកាន់តំបន់មួយដែលមិនទាន់ត្រូវបានស្រាវជ្រាវ ហើយអាចលាក់ភាវៈរស់ក្រៅភពផែនដី។
យោងតាមណាសា នៅក្នុងឆ្នាំទី 12 នៃបេសកកម្ម យានស្រាវជ្រាវលើដីភពអង្គារ Curiosity នឹងឆ្ពោះចូលទៅក្នុងតំបន់មួយដែលក្រុមអ្នកវិទ្យាសាស្ត្រជឿថា ជាផ្ទៃនៃទន្លេបុរាណមួយ ដែលត្រូវបានរំពឹងថា មានផ្ទុកភស្ដុតាងស្ដីពីភាវៈរស់។ នោះគឺជាតំបន់មួយដែលមិនធ្លាប់ត្រូវបានយានណាមួយស្រាវជ្រាវពីមុន ហើយត្រូវបានហៅថា Gediz Vallis។
Gediz Vallis មានរូបរាងដូចទៅនឹងសត្វពស់កំពុងលូនឆ្លងកាត់ Mount Sharp ដែលជាតំបន់ភ្នំដ៏គួរឱ្យចាប់អារម្មណ៍។ រាប់ពាន់លានឆ្នាំមុន ភ្នំនៅទីនេះត្រូវបានគេជឿថា ជាតំបន់បៃតង និងមានទឹកច្រើន។
ណាសាសង្ឃឹមថា Curiosity អាចរកឃើញភស្ដុតាងស្ដីពីភាវៈរស់ក្រៅភពផែនដី ដែលធ្លាប់មាននៅតំបន់នេះ ឬអាចជួបប្រទះអ្វីមួយដែលនៅមានជីវិត។