ស្ថានីយចុះចតឯកជនដំបូងដែលបានចុះចតលើផ្ទៃព្រះចន្ទ មិនអាចងើបឡើងវិញ បន្ទាប់ពី «ដេក» អស់ជាច្រើនសប្ដាហ៍នៅក្នុងស្បៃរាត្រីនៃឋានរណបមួយនេះ។
ក្រុមហ៊ុន Intuitive Machines នៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី 23 មីនា បានប្រកាសថា ស្ថានីយចុះចត Odysseus មិនបញ្ជូនទិន្នន័យមកកាន់ផែនដី បើទោះតាមការគ្រោងទុក ផ្ទាំងសូឡារបស់វានឹងទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីបើកវិទ្យុ។
Odysseus បានចុះចតប្រកបដោយភាពប្រថុយប្រថានកាលពីថ្ងៃទី 22 កុម្ភៈ ប៉ុន្តែនៅតែអាចធ្វើការពិសោធមួយចំនួន និងបញ្ជូនរូបថតមកកាន់ផែនដី មុនពេលក្រុមអ្នកគ្រប់គ្រងសម្រេចចិត្តបញ្ចប់បេសកកម្ម ក្រោយរយៈពេលមួយសប្ដាហ៍ នៅពេលវាបានឆ្លងកាត់រាត្រីព្រះចន្ទច្រើនសប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់ AFP។