ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ភ្លៀងត្បូងពេជ្រនឹងកើតឡើងញឹកញាប់ជាងមុននៅក្នុងទីអវកាស បន្ទាប់ពីពួកគេបានធ្វើការសិក្សាស្រាវជ្រាវថ្មី ស្ដីពីលក្ខខណ្ឌនៃការកកើតភ្លៀងត្បូងពេជ្រ។
យោងតាម IFL Science ការពិសោធនានានៅក្នុងបន្ទប់ពិសោធន៍បង្ហាញថា ភ្លៀងត្បូងពេជ្រកើតឡើងនៅក្នុងសីតុណ្ហភាព និងសម្ពាធទាបជាង បើធៀបនឹងការពិសោធមុនៗ។
ប្រការខាងលើនេះមានន័យថា ភ្លៀងត្បូងពេជ្រកើតឡើងញឹកញាប់នៅក្នុងអវកាស។ ក្នុងនោះ វាមិនត្រឹមតែកើតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់មនុស្សនោះទេ ប៉ុន្តែក៏កើតឡើងនៅទីដទៃក្នុងអវកាស។ ភ្លៀងនេះក៏អាចប៉ះពាល់ដល់ដែនទំនាញរបស់ភពនានាផងដែរ៕