នាយករដ្ឋមន្ត្រីថៃ លោក Srettha ប្រកាសថា លោកមានទ្រព្យជិត 19 លានដុល្លារអាម៉េរិក ក្នុងនោះមានរថយន្តទំនើបមួយគ្រឿងដែលមានតម្លៃជាង 1.4 លានដុល្លារអាម៉េរិក និងនាឡិកាចំនួន 38 គ្រឿងផងដែរ។
អង្គភាពជាតិប្រឆាំងអំពើពុករលួយថៃ (NACC) កាលពីថ្ងៃទី 28 ធ្នូ បានឱ្យដឹងថា នាយករដ្ឋមន្ត្រី Srettha Thavisin និងជាអតីតអ្នកជំនួញផ្នែកអចលនទ្រព្យ មានទ្រព្យសម្បត្តិតម្លៃជិត 660 លានបាត (ជាង 18.9 លានដុល្លារអាម៉េរិក)។ ច្បាប់ប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ តម្រូវឱ្យមន្ត្រីរាជការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន និងភរិយា/ស្វាមី ក្នុងរង្វង់ 60 ថ្ងៃ រាប់ចាប់ពីថ្ងៃចូលកាន់តំណែង។
យោងតាម NACC នាយករដ្ឋមន្ត្រីថៃមានសាច់ប្រាក់សុទ្ធមួយលានបាត (ជាង 28,700 ដុល្លារអាម៉េរិក), ជិត 69 លានបាត (ជាង 1.9 លានដុល្លារ) ក្នុងធនាគារចំនួន 47 ស្ថាប័ន និងជាង 1.3 លានបាត (ជាង 37,300 ដុល្លារ) កំពុងវិនិយោគ។ លោកក៏មានដីដែលមានតម្លៃជាង 158 លានបាត (ជាង 4.5 លានដុល្លារ) នៅបាងកក។
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ក៏ជាម្ចាស់អគារមួយចំនួនដែលមានតម្លៃសរុបជាង 156 លានបាត (ជាង 4.4 លានដុល្លារ) ក្នុងនោះក៏មានខុនដូនៅតំបន់លម្ហែកាយ Hua Hin និងផ្ទះបីជាន់មួយកន្លែងនៅក្នុងខណ្ឌ Khlong Toei នៅរាជធានីបាងកកផងដែរ។
អំពីយានជំនិះ លោក Srettha មានរថយន្តទំនើប Aston Martin DB5 តម្លៃ 50 លានបាត (ជាង 1.4 លានដុល្លារ)។ លោកក៏នៅមាននាឡិកា 38 គ្រឿង ដែលមានតម្លៃជិត 122 លានបាត (ជាង 3.5 លានដុល្លារ)។ ចំណែកបំណុលវិញ នាយករដ្ឋមន្ត្រីថៃកំពុងជំពាក់ជាង 10 លានបាត (ជាង 287,000 ដុល្លារ)។

NACC ឱ្យដឹងថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់លោក Srettha រួមមានប្រាក់បៀវត្សរ៍ ប្រាក់រង្វាន់ជាង 153 លានបាត (4.3 លានដុល្លារ) រួមនឹងប្រាក់ឧបត្ថម្ភជាច្រើនផ្សេងទៀត។ ជារៀងរាល់ឆ្នាំ លោកចំណាយប្រហែល 36.5 លានបាត (ជាងមួយលានដុល្លារ) សម្រាប់ខ្ទង់ចំណាយផ្ទាល់ខ្លួន គ្រួសារ ពន្ធអាករ និងសប្បុរសធម៌។
លោក Srettha អាយុ 61 ឆ្នាំ កាលពីខែសីហា 2023 បានក្លាយជាមេដឹកនាំថ្មីរបស់ប្រទេសថៃ បញ្ចប់ស្ថានភាពជាប់គាំងដែលបានអូសបន្លាយអស់ច្រើនខែ ក្រោយពីការបោះឆ្នោតកាលពីខែឧសភា៕