រ៉ុក្កែត Long March 2F ដឹកយន្តហោះអវកាសសម្រាប់ការពិសោធរបស់ប្រទេសចិន ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan កាលពីថ្ងៃទី 14 ធ្នូ ដើម្បីធ្វើការពិសោធវិទ្យាសាស្ត្រ។
យោងតាម SpaceNews ក្រៅពីបេសកកម្មពិសោធន៍ផ្នែកវិទ្យាសាស្ត្រ យន្តហោះអវកាសថ្មីរបស់ចិន ក៏ផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសដើម្បីប្រើប្រាស់លម្ហក្នុងយាន សម្រាប់គោលដៅសន្តិភាពផងដែរ។
មកដល់ពេលនេះ ព័ត៌មានដែលទាក់ទងនឹងយន្តហោះអវកាសអាចប្រើប្រាស់ឡើងវិញរបស់ចិន ដែលមានរហ័សនាមថា នាគទេព ត្រូវបានគេផ្សាយយ៉ាងតិចតួចបំផុត។ យានអវកាសនេះទំនងជាត្រូវបានប្រើប្រាស់ដើម្បីធ្វើការសាកល្បងឧបករណ៍ថ្មី និងដំណើរការនៅលើគន្លងតារាវិថី។ យាននេះត្រូវបានបាញ់ឡើងទៅតាមរ៉ុក្កែត ហើយចុះចតដូចយន្តហោះធម្មតា បន្ទាប់ពីបានបំពេញបេសកកម្ម។ យោងតាមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Harvard យាននេះមានទម្ងន់ប្រហែលពី 5 ដល់ 8 តោន និងប្រវែង 10 ម៉ែត្រ។
ជើងហោះហើរដំបូងរបស់យានអវកាសនាគទេពរបស់ចិន អូសបន្លាយពេលពីរថ្ងៃ។ ជើងហោះហើរទីពីររបស់វានឹងអូសបន្លាយពេលប្រហែល 9 ខែ ក្នុងនោះ វានឹងបញ្ចេញឧបករណ៍មួយដែលមិនទាន់ស្គាល់អត្តសញ្ញាណ ទៅក្នុងគន្លងគោចរ។ ឧបករណ៍នេះអាចជាផ្កាយរណបខ្នាតតូចដែលត្រូវបានផលិតឡើងដើម្បីតាមដាននាគទេព ឬម៉ូឌុលសេវាកម្មដែលលែងមានភាពចាំបាច់៕