យានអវកាស Progress MS-25 របស់រុស្ស៊ី ដែលត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី 01 ខែធ្នូ និងនាំយកទំនិញពិសេសៗមួយចំនួនឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) បានហោះដល់គោលដៅកាលពីថ្ងៃទី 03 ធ្នូ 2023។
ទំនិញដែលយានអវកាសនេះនាំយកទៅកាន់ ISS រួមមានដូចជា ក្រូចពោធិ៍សាត់ ក្រូចឃ្វិច និងអាហារសម្រាប់ឆ្នាំថ្មី និងស្បៀងអាហារដទៃទៀត រួមនឹង ស៊ុតសត្វក្រួចជប៉ុន 48 គ្រាប់សម្រាប់ការពិសោធនៅទីអវកាសផងដែរ។
យានអវកាសនេះក៏ដឹកជញ្ជូនទំនិញរាប់តោនផ្សេងទៀត រួមមាន ឥន្ធនៈ ទឹក ឧបករណ៍វេជ្ជសាស្ត្រ និងសម្លៀកបំពាក់ជាដើម។ យាន Progress MS-25 របស់រុស្ស៊ី នឹងស្ថិតនៅ ISS ចំនួន 179 ថ្ងៃ។