រលកវិទ្យុ «ផ្ទុះ» ភ្លឹបភ្លែតដែលទើបតែត្រូវបានរកឃើញ មានប្រភពពីទីដ៏គួរឱ្យព្រឺព្រួច ជាពេលដែលចក្រវាលទើបតែកកើតដំបូងៗ។
រលកសញ្ញាដ៏អាថ៌កំបាំង មានឈ្មោះថា FRB 20220610A ដែលកើតឡើងតាំងពី 8 ពាន់លានឆ្នាំមុន គឺជា «រលកវិទ្យុមួយចង្វាក់»។ រលកវិទ្យុមួយចង្វាក់គឺជារលកសញ្ញាវិទ្យុល្បឿនលឿនមួយប្រភេទដែលខ្លាំងក្លា អាចធ្វើដំណើរឆ្លងកាត់លំហអន្តរកាឡាក់ស៊ី។ អ្នកខ្លះថា វាកើតឡើងដោយសារការប៉ះគ្នារវាងប្រហោងខ្មៅ (Black Hole) ផ្កាយនឺរត្រុង ឬពីមនុស្សភពក្រៅប្រព័ន្ធព្រះអាទិត្យ។
យោងតាម Live Science រលកវិទ្យុនេះមានវ័យចំណាស់ និងឆ្ងាយជាង 1.5 ដង បើធៀបនឹងរលកវិទ្យុដែលកាន់កាប់កំណត់ត្រាមុននោះ។
នៅក្នុងជ្រុងមួយនៃតេឡេស្កុបវិទ្យុ ពន្លឺជះចេញពីព្រឹត្តិការណ៍ផ្ទុះ មានល្បឿនលឿន ភ្លឹបភ្លែតទៅតាមវដ្ដមួយដូចចង្វាក់បេះដូង។
លើកនេះ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ពួកគេបានដឹងអំពីប្រភពរបស់វា នោះគឺ ហេតុការណ៍ប៉ះទង្គិចគ្នារវាងកាឡាក់ស៊ីបុរាណចំនួនបី។