ប្រទេសថៃ កាលពីថ្ងៃទី 09 តុលា 2023 បានបាញ់បង្ហោះផ្កាយរណបសង្កេតផែនដីទីពីរ (THEOS-2) ឡើងទៅកាន់គន្លងតារាវិថីផែនដី ពីតំបន់ Guina របស់ប្រទេសបារាំង។
រយៈពេលប្រហែលមួយម៉ោងក្រោយពីបានបាញ់បង្ហោះ THEOS-2 បានផ្ដាច់ខ្លួនពីរ៉ុក្កែត និងហោះចូលគន្លងតារាវិថីកម្រិតទាបរបស់ផែនដី។
ក្រុមមន្ត្រីថៃឱ្យដឹងថា ប្រព័ន្ធផ្កាយរណបនេះនឹងត្រូវបានដំណើរការសាកល្បងរយៈពេលបីខែ មុននឹងដំណើរការជាផ្លូវការ និងចាប់ផ្ដើមសកម្មភាពសង្កេតមើលផែនដី។ ផ្កាយរណបខាងលើនឹងផ្ដល់ទិន្នន័យចាំបាច់សម្រាប់វិស័យកសិកម្ម ការគ្រប់គ្រងទឹក ការធ្វើផែនការសម្រាប់ទីក្រុង និងការគ្រប់គ្រងធនធានធម្មជាតិ។
ផ្កាយរណបនេះគឺជាជំហានដ៏ធំមួយនៅក្នុងបេសកកម្មទប់ទល់របស់ប្រទេសថៃ នៅចំពោះមុខស្ថានការណ៍បន្ទាន់ ដោយការប្រើប្រាស់ទិន្នន័យថ្មី លំអិត និងត្រឹមត្រូវ ដែលប្រមូលបានដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗដែលមាននៅលើ THEOS-2៕