យានអវកាសចន្ទ្រាយាន-3 (Chandrayaan-3) ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី 14 កក្កដា ហើយគ្រោងនឹងចុះចតលើព្រះចន្ទនៅថ្ងៃទី 23 សីហានេះ។ ឥណ្ឌាអាចក្លាយជាប្រទេសទីបួនលើពិភពលោកដែល «ដាក់ជើងម្ខាង» ដល់ឋានព្រះចន្ទ។
ខាងក្រោមនេះគឺជាព័ត៌មានសំខាន់ៗស្ដីពីបេសកកម្មចន្ទ្រាយាន-3 ៖
-យានអវកាស៖ ចន្ទ្រាយាន-3 (Chandrayaan-3)
-បេសកកម្ម៖ ចុះចតលើឋានព្រះចន្ទ
-ស្ថាប័នគ្រប់គ្រង៖ ទីភ្នាក់ងារស្រាវជ្រាវអវកាសឥណ្ឌា (ISRO)
-ការចំណាយ៖ ប្រហែល 75 លានដុល្លារអាម៉េរិក
-ថ្ងៃបាញ់បង្ហោះ៖ ថ្ងៃទី 14 កក្កដា 2023 ម៉ោង 16 និង 05 នាទី (ពេលវេលានៅកម្ពុជា)
-ទីតាំងបាញ់បង្ហោះ៖ SLP, មជ្ឈមណ្ឌលអវកាស Satish Dhwan នៃសាធារណរដ្ឋឥណ្ឌា
-គោលដៅ៖ គ្រោងនឹងចុះចតលើឋានព្រះចន្ទនៅថ្ងៃទី 23 សីហា 2023 វេលាម៉ោង 19 និង 34 នាទី (ម៉ោងនៅកម្ពុជា)
-ភារកិច្ច៖ យានចុះចត Vikram នឹងបញ្ចេញយានស្វ័យប្រវត្ត Pragyan នៅក្នុងតំបន់ក្បែរប៉ូលខាងត្បូងរបស់ព្រះចន្ទ និងមាត់ភ្នំភ្លើង Manzinus ដែលនៅក្បែរនោះ ដើម្បីពិសោធ និងស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររយៈពេលពីរសប្ដាហ៍។