ក្រុមហ៊ុន Virgin Galactic អនុវត្តជើងហោះហើរដែលមានឈ្មោះថា «Galactic 02» កាលពីថ្ងៃទី 10 សីហា 2023 នាំមនុស្ស 6 នាក់ឡើងទៅកាន់ទីអវកាសក្បែរគន្លងតារាវិថី និងត្រលប់មកផែនដីដោយសុវត្ថិភាព។
Virgin Galactic ប្រើប្រាស់ប្រព័ន្ធបាញ់បង្ហោះដែលរួមមាន យន្តហោះអវកាស VSS Unity 6 កៅអី និងយន្តហោះដឹកជញ្ជូនដែលមានដងខ្លួនពីរ VMS Eve។ VMS Eve នាំ VSS Unity ឡើងទៅកាន់កម្ពស់ប្រហែល 15,000 ម៉ែត្រ រួចទម្លាក់ចុះដើម្បីឱ្យ VSS Unity បញ្ឆេះម៉ាស៊ីនរ៉ុក្កែត បន្តហោះទៅទីអវកាសក្បែរគន្លងតារាវិថីផែនដី។
VMS Eve ហោះឡើងពីព្រលានយានអវកាស Spaceport America នៅ New Mexico នាម៉ោង 10 និង 30 នាទី ថ្ងៃទី 10 សីហា (ម៉ោងក្នុងស្រុក) ប្រហែលម៉ោង 21 កន្លះនៅកម្ពុជា។ បន្ទាប់ពីហោះឡើងបានប្រហែល 45 នាទី យន្តហោះនេះក៏ទម្លាក់ VSS Unity។ VSS Unity ហោះក្នុងល្បឿន Mach 3 (3,705 គីឡូម៉ែត្រ/ម៉ោង) និងឡើងដល់កម្ពស់ 88.5 គីឡូម៉ែត្រ មុនពេលត្រលប់មកកាន់ផែនដី។ VSS Unity ចុះចតលើព្រលាន Spaceport America នៅម៉ោង 11 កន្លះ ថ្ងៃទី 10 សីហា (ម៉ោង 22 កន្លះនៅកម្ពុជា)។
ភ្ញៀវលើ VSS Unity បានឆ្លងកាត់បទពិសោធន៍គ្មានទំនាញផែនដី និងទស្សនាភាពកោងរបស់ផែនដីនៅកណ្ដាលផ្ទៃមេឃងងឹត ក្នុងរយៈពេលច្រើននាទី។
Galactic 2 គឺជាជើងហោះហើរទៅកាន់ទីអវកាសលើកទី 7 របស់ Virgin Galactic និង VSS Unity ក្នុងនោះ 5 ជើងដំបូងគឺជាការហោះហើរសាកល្បង។ ថ្លៃសំបុត្រសម្រាប់ហោះហើរជាមួយ VSS Unity បច្ចុប្បន្នគឺ 450,000 ដុល្លារ។