សសរគោលរបស់ស្ពានផ្លូវដែក – ផ្លូវគោក Xihoumen 3,118 ម៉ែត្រ ដែលស្ថិតនៅចន្លោះកោះពីររបស់ទីក្រុង Zhoushan ខេត្ត Zhejiang ប្រទេសចិន ត្រូវបានចាប់ផ្ដើមសាងសង់ក្រោមទឹក។
Zhoushan ដែលជាទីក្រុងមួយមានកោះយ៉ាងច្រើន ស្ថិតនៅតំបន់ឆ្នេរសមុទ្ររបស់ខេត្ត Zhejiang នៅជាយឈូងសមុទ្រ Hangzhou។ Xihoumen 3,118 ម៉ែត្រ គឺជាស្ពានផ្លូវដែក – ផ្លូវគោកដែលវែងជាងគេបង្អស់លើពិភពលោក តភ្ជាប់កោះ Jintang ជាមួយនឹងកោះ Cezi។ ទាំងគន្លងផ្លូវដែក និងផ្លូវល្បឿនលឿននឹងត្រូវបានសាងសង់លើផ្ទៃតែមួយ។ ផ្លូវដែកពីរគន្លងដែលត្រូវបានរចនាឡើងដើម្បីអាចធ្វើដំណើរបានក្នុងល្បឿន 250 គីឡូម៉ែត្រ/ម៉ោង ស្ថិតនៅកណ្ដាល និងផ្លូវល្បឿនលឿន 6 គន្លងនៅសងខាង។
ដោយមានផ្ទៃដែលមានទទឹងប្រវែង 68 ម៉ែត្រ នេះក៏ជាស្ពានឆ្លងសមុទ្រដែលមានទទឹងវែងជាងគេលើពិភពលោកផងដែរ។
ផ្នែកសំខាន់ៗរបស់ស្ពាននេះនឹងត្រូវបានសាងសង់រួចរាល់នៅឆ្នាំ 2028។ ដោយមានផ្លូវដែកល្បឿនលឿនរត់នៅលើកោះ ពេលវេលាសម្រាប់ការធ្វើដំណើរពីទីក្រុង Hangzhou ខេត្ត Zhejiang ទៅកាន់ទីក្រុង Zhoushan នឹងកាត់បន្ថយមកត្រឹមប្រហែលមួយម៉ោងប៉ុណ្ណោះ។