ក្រុមអ្នកជំនាញបានរកឃើញគ្រាប់ល្អិតយ៉ាងច្រើនដែលអាចជាប្រភេទវីរុសថ្មីក្នុងដីនៅឯព្រៃ Harvard រដ្ឋ Massachusetts ដោយពួកវាមានលក្ខណៈពិសេសមិនធ្លាប់បានឃើញពីមុនមក។
យោងតាមការសិក្សាស្រាវជ្រាវថ្មីដែលទើបត្រូវបានចុះផ្សាយលើទំព័រ bioRxiv គ្រាប់ល្អិតខ្លះដូចទៅនឹងវីរុស និងមានសម្បកក្រៅដូចរូបផ្កាយ ចំណែកផ្សេងទៀតមានរូបចម្លែកៗមិនធ្លាប់បានឃើញ។
ទោះយ៉ាងណាក៏ដោយ ដោយសារតែក្រុមអ្នកវិទ្យាសាស្ត្រខាងលើមិនបានវិភាគហ្សែន ទើបមិនអាចហៅដោយប្រាកដថា គ្រាប់ល្អិតថ្មីទាំងនេះជាវីរុស បើទោះមានលទ្ធភាពខ្ពស់។ ជំនួសមកវិញ ពួកគេហៅវាថា «គ្រាប់ល្អិតដូចវីរុស» នៅក្នុងលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មី៕