ជាង 50 ឆ្នាំបន្ទាប់ពីបេសកកម្ម Apollo 11 អ្នកអវកាស Michael Collins នៅតែត្រូវបានគេរម្លឹកថាជាអ្នកក្លាហានស្ងាត់ស្ងៀម ដែលមានរហ័សនាមថា «មនុស្សឯកាបំផុត»។
កាលពីឆ្នាំ 1969 ក្នុងពេល Neil Armstrong និង Buzz Aldrin ចុះដើរលើឋានព្រះចន្ទជាលើកដំបូងរបស់មនុស្សជាតិ លោក Michael Collins អង្គុយម្នាក់ឯងនៅក្នុងបន្ទប់បញ្ចាការ Columbia របស់យានអវកាស Apollo 11 និងហោះពីក្រោយតំបន់ងងឹតរបស់ព្រះចន្ទ។
លោក Collins ទទួលខុសត្រូវក្នុងការបញ្ជាម៉ូឌុល Eagle នាំមិត្តរួមក្រុមពីរនាក់ចុះចតលើឋានព្រះចន្ទ។ នៅពេលនោះ រាល់ទំនាក់ទំនងជាមួយផែនដីត្រូវបានកាត់ផ្ដាច់ ដោយសារតែមានការរារាំងពីព្រះចន្ទ ធ្វើឱ្យ Collins ត្រូវដាច់ទំនាក់ទំនងទាំងស្រុងជាមួយនឹងមនុស្សនៅលើផែនដី ហើយក៏ឆ្ងាយពីផ្ទះរាប់សែនគីឡូម៉ែត្រ។
លោក Collins និយាយថា «នៅខាងក្រៅកញ្ចក់យាន ខ្ញុំអាចមើលឃើញតែដួងតារា គឺមានតែប៉ុណ្ណឹង»។ លោកបន្តថា អារម្មណ៍ពេលនោះ គឺដូចទៅនឹងលោកកំពុងអង្គុយលើកូនទូកតូចមួយដែលកំពុងអណ្ដែតលើផ្ទៃទឹកមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងរាត្រីងងឹតសូន្យសុង។
លោក Collins បានស្ថិតនៅលើយាន Columbia អស់រយៈពេល 21 ម៉ោង គ្រាដែល Buzz Aldrin និង Neil Armstrong ចុះចត និងដើរលើឋានព្រះចន្ទ។ ទោះជាយ៉ាងណាក៏ដោយ លោក Collins ធ្លាប់បាននិយាយថា លោកនៅតែពេញចិត្តនឹងអារម្មណ៍ឯកានោះ៕