ប្រទេសចិន ទើបតែបានសាងសង់រួចរាល់ជាស្ថាពរមហាគម្រោងនាំទឹក ដែលត្រូវចំណាយប្រាក់អស់ជាង 7 ពាន់លានដុល្លារអាម៉េរិក និងចំណាយពេលអស់ច្រើនឆ្នាំ។
មហាគម្រោងខាងលើនេះត្រូវបានអនុវត្តដើម្បីតភ្ជាប់ទន្លេចំនួនពីរដែលវែងជាងគេនៅប្រទេសចិន គឺទន្លេ Huang He និងទន្លេ Yangtze។ ហេដ្ឋារចនាសម្ព័ន្ធនេះ មិនត្រឹមតែជួយផ្គត់ផ្គង់ទឹកសម្រាប់តំបន់រាលរាបនៅប្រទេសចិនប៉ុណ្ណោះទេ តែក៏រួមចំណែកក្នុងការកាត់បន្ថយហានិភ័យខ្វះទឹកនៅក្នុងតំបន់ផងដែរ។
គម្រោងនេះមានបណ្ដោយប្រវែងជាង 800 គីឡូម៉ែត្រ ឆ្លងកាត់បីខេត្ត គឺ Hubei, Hebei និង Chongqing។
មហាគម្រោងតភ្ជាប់ទន្លេពីរវែងជាងគេនៅប្រទេសចិននេះ ត្រូវចំណាយថវិកាអស់ជាង 7.2 ពាន់លានដុល្លារអាម៉េរិក និងប្រើពេលអស់ជាងមួយទសវត្សរ៍ ក៏ដូចជាឆ្លងកាត់ឧបសគ្គធំៗរាប់មិនអស់៕