ក្រុមហ៊ុនមួយនៅសហរដ្ឋអាម៉េរិក គ្រោងចំណាយប្រាក់មួយពាន់លានដុល្លារដើម្បីសាងសង់ដងទង់ដែលខ្ពស់ជាងអគារ Empire State ក្នុងបំណងលើកកម្ពស់ស្មារតីមោទកភាព និងសាមគ្គីភាពជាតិ។
Morrill Worcester ស្ថាបនិកក្រុមហ៊ុនលក់គ្រឿងអលង្ការ Worcester Wreath ដែលជាស្ថាប័នអភិវឌ្ឍគម្រោងដងទង់ខាងលើបានឱ្យដឹងថា សំណង់ដែលមានឈ្មោះថា ដងទង់ឧទ្យានសេរីភាព (Flagpole of Freedom Park) នេះ នឹងត្រូវសាងសង់នៅក្នុងរដ្ឋ Maine ក្នុងបំណង «ផ្សារភ្ជាប់ប្រជាជនអាម៉េរិក រម្លឹកពួកគេអំពីប្រវត្តិសាស្ត្រការពារសេរីភាព និងផ្សារភ្ជាប់ប្រទេសជាតិដែលត្រូវប្រេះឆា»។
Worcester គ្រោងនឹងសាងសង់ដងទង់ដែលកម្ពស់ 445 ម៉ែត្រនៅក្នុងរយៈពេលដប់ឆ្នាំ ហើយវានឹងក្លាយជាដងទង់ដែលខ្ពស់ជាងគេបង្អស់លើពិភពលោក។ ដងទង់នេះក៏នឹងត្រូវដំឡើងទង់ជាតិសហរដ្ឋអាម៉េរិកដែលមានទំហំធំជាងទីលានបេស្បល។ ភ្ញៀវនឹងត្រូវប្រើប្រាស់ជណ្ដើរយោងដើម្បីឡើងទៅដល់ស្ថានីយគយគន់ទេសភាពនៅកំពូលដងទង់ ដែលខ្ពស់ជាងអគារ State Empire ទៅទៀត។ នៅលើកម្ពស់នេះ ភ្ញៀវអាចមើលទៅឆ្ងាយរហូតដល់ទឹកដីកាណាដា។
លោក Morrill ក៏គ្រោងនឹងបង្កើតភូមិមួយដែលមាន «សារមន្ទីររស់» ជាទីដែលអតីតទាហានបរិយាយអំពីប្រវត្តិសាស្ត្រ រួមនឹងសំណង់ជាច្រើនផ្សេងទៀតដែលស្ថិតនៅក្នុងផ្ទៃដីជាង 4,000 ហិកតា។