ស៊ីនជាំង ត្រូវបានចាត់ទុកថាជាដែនដីដែលសម្បូរស្រីស្អាតបំផុតនៅប្រទេសចិន ព្រោះតែភូមិសាស្ត្រពិសេស ទើបប្រជាជននៅទីនោះមានសម្រស់ស្រស់ស្អាតបែបចម្រុះជាតិសាសន៍។
ក្នុងចំណោមមនុស្សម្នា ស្ត្រីនៅតំបន់ស៊ីជាំងលេចធ្លោជាងគេដោយសារតែរូបរាង និងសម្រស់ដ៏ស្រស់ស្អាត។ ហេតុអ្វីប្រទេសចិនធំយ៉ាងនេះ ប៉ុន្តែស៊ីនជាំងបែរជាមានស្រីស្អាតច្រើនជាងគេទៅវិញ?
ស៊ីនជាំងស្ថិតនៅលើតំបន់ច្រកផ្លូវទៅមករវាងអាស៊ី និងអឺរ៉ុប ជាតំបន់ប្រមូលផ្ដុំ និងទំនាក់ទំនងរបស់ជាតិសាសន៍ជាច្រើន។ ដូច្នេះ ហ្សែនរបស់ស្ត្រីនៅស៊ីនជាំងមានផ្ទុកចំណុចពិសេសនៃជាតិសាសន៍ជាច្រើន។ ពួកគេមានច្រមុះស្រួច ស្បែកសដូចជនជាតិអឺរ៉ុប និងមានភ្នែកធំៗ រោមភ្នែកវែងៗដូចជនជាតិអារ៉ាប់ និងមានសម្រស់ស្រស់សោភាដូចស្ត្រីឥណ្ឌា។
ជាមធ្យម ភ្នែករបស់ស្ត្រីនៅអាស៊ីមានប្រវែង 25.23 មម ប៉ុន្តែស្ត្រីនៅស៊ីនជាំងមានភ្នែកប្រវែង 31.8 មម វែងជាង 6 មម។
ក្ដោងច្រមុះរបស់ស្ត្រីនៅស៊ីនជាំងខ្ពស់ 6 អង្សា ធៀបនឹងស្ត្រីតំបន់ដទៃរបស់អាស៊ី ដែលនេះមានន័យថា ទោះជាដេកផ្អៀងយំ ក៏ទឹកភ្នែកមិនអាចហូរឆ្លងក្ដោងច្រមុះទៅម្ខាងទៀត។
ភាពខុសគ្នារវាងសីតុណ្ហភាពពេលយប់ និងពេលថ្ងៃនៅស៊ីនជាំងគឺមានខ្ពស់ខ្លាំង ធ្វើឱ្យបន្លឺផ្លែឈើមួយចំនួននៅតំបន់នេះមានជាតិស្ករ និងជីវជាតិខ្ពស់ជាងតំបន់ដទៃ។ បន្លែផ្លែឈើសម្បូរវីតាមីនគឺមានប្រយោជន៍ជួយពន្យារការវិវត្តទៅរកភាពចាស់របស់ស្បែក។ ក្រៅពីនេះ ស៊ីនជាំងក៏ជាតំបន់ដែលមានដាំផ្លែឈើល្បីៗដែលផ្អែម ឈ្ងុយឆ្ងាញ់ជាប់ចិត្ត។ ការបរិភោគផ្លែឈើទាំងនេះបានជួយឱ្យស្ត្រីនៅស៊ីនជាំងស្រស់ស្អាត និងក្មេងជាងវ័យ។
ស៊ីនជាំងក៏ជាតំបន់ល្បីល្បាញខាងរាំតាំងពីសម័យបុរាណ។ ការរាំជួយឱ្យស្ត្រីនៅទីនេះមានរាងកាយមាំមួន សុខភាពល្អ រូបសម្រស់ស្រស់ស្អាត៕