នាវាមុជទឹក Titan ដែលដឹកមនុស្ស 5 នាក់ និងបានបាត់ខ្លួននៅពេលចុះទៅមើលសាកសពកប៉ាល់ Titanic អាចស្ថិតនៅក្នុងសមុទ្ររយៈពេល 10 ម៉ោង ដោយគ្មានការព្រួយបារម្ភ។
សមត្ថកិច្ចកំពុងស្វែងរកនាវាមុជទឹកឈ្មោះ Titan ដែលផលិតឡើងដោយប្រើប្រាស់វត្ថុធាតុទីតាញ៉ូម និងសរសៃកាបូន ប្រវែង 6.7 ម៉ែត្រ បន្ទាប់ពីនាវានេះបានបាត់ខ្លួនកាលពីថ្ងៃទី 18 មិថុនា នៅក្នុងដំណើរដឹកអ្នកទេសចរណ៍ទៅមើលសាកសពកប៉ាល់ Titanic។ យោងតាមកងកម្លាំងល្បាតសមុទ្រ បរិមាណអុកស៊ីសែនក្នុងនាវានេះ អាចឱ្យអ្នកនៅក្នុងនាវាដកដង្ហើមមិនដល់ 70 ម៉ោងទៀតទេ គិតមកដល់ថ្ងៃត្រង់ទី 26 មិថុនា (នៅកម្ពុជា)។
នាវាមុជទឹក Titan បានបាត់ខ្លួននៅក្នុងសមុទ្រអាម៉េរិកខាងជើង ដែលស្ថិតក្នុងមហាសមុទ្រអាត្លង់ទិក ដឹកមនុស្ស 5 នាក់ ក្នុងនោះមានអ្នកបើកបរម្នាក់ និងទេសចរ 4 នាក់។ នាវានេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទេសចរណ៍ OceanGate Expeditions។ កងកម្លាំងល្បាតសមុទ្រ Boston របស់សហរដ្ឋអាម៉េរិក និងកាណាដា កំពុងស្វែងរកនាវានេះ។
ទិន្នន័យមួយចំនួនស្ដីពីលក្ខណសម្បត្តិរបស់នាវាមុជទឹក Titan ៖
នាវានេះមានទំហំ 670 សម x 280 សម x 250 សម អាចមុជដល់ជម្រៅ 4,000 ម៉ែត្រ។ Titan មានទម្ងន់ 10,432 គីឡូក្រាម អាចផ្លាស់ទីក្នុងល្បឿន 5,556 គីឡូម៉ែត្រ/ម៉ោង ដោយប្រើកម្លាំងរុញច្រានរបស់ម៉ូទ័រអគ្គិសនី Four Innerspace 1002។ នាវានេះបំពាក់កាមេរ៉ា Sub C Imaging 4k Rayfin, ម៉ាស៊ីនផ្សាយរលកសញ្ញា Teledyne 2D, អំពូលភ្លើងហ្វា 40,000 lumen និងម៉ាស៊ីនស្កេនឡាស៊ែរ 2G Robotics។
ឧបករណ៍អេឡិចត្រូនិច និងកាប៊ីនបញ្ជាម៉ូទ័ររុញច្រានសុទ្ធតែនៅខាងក្រៅសម្បកការពារសម្ពាធ ដើម្បីបង្កើនលំហសម្រាប់អ្នកនៅខាងក្នុង។ នាវានេះក៏មានបន្ទប់ទឹកនៅក្បែរបង្អួច។
Titan អាចមុជក្រោមទឹករយៈពេល 10 ម៉ោងក្នុងមួយលើកដោយសុវត្ថិភាពបំផុត ហើយអ្នកចូលរួមដំណើរទេសចរណ៍ក្រោមសមុទ្រនឹងស្ថិតនៅលើកប៉ាល់មួយនៅលើសមុទ្ររយៈពេល 10 ថ្ងៃ៕