(ឥណ្ឌា) – បញ្ជាការដ្ឋានកងកម្លាំងយុទ្ធសាស្ត្រ (SFC) បានបាញ់សាកល្បងមីស៊ីលប្លោងកម្រិតមធ្យម Agni-1 ពីកោះ Abdul Kalam ក្នុងរដ្ឋ Odisha ខាងកើត។
កាលពីថ្ងៃទី 01 មិថុនា 2023 ក្រសួងការពារជាតិឥណ្ឌា បានឱ្យដឹងថា បញ្ជាការដ្ឋានកងកម្លាំងយុទ្ធសាស្ត្រ (SFC) បានទទួលជោគជ័យទាំងស្រុងនៅក្នុងការបាញ់សាកល្បងមីស៊ីលប្លោងរយៈចម្ងាយមធ្យមយុទ្ធសាស្ត្រ Agni-1 ពីកោះ Abdul Kalam ក្នុងរដ្ឋ Odisha ខាងកើត។
ប្រកាសខាងលើសង្កត់ធ្ងន់ថា «មីស៊ីលនេះគឺជាប្រព័ន្ធមួយដែលត្រូវបានបញ្ជាក់រួចរាល់ថា មានសមត្ថភាពវាយប្រហារចំគោលដៅកម្រិតខ្ពស់ខ្លាំង»។
ក្នុងពីរទសវត្សរ៍កន្លង ឥណ្ឌាបានផ្ដោតទៅលើការបង្កើនសមត្ថភាពកំញើញជាយុទ្ធសាស្ត្រ តាមរយៈការអភិវឌ្ឍមីស៊ីលប្លោងច្រើនប្រភេទ អាវុធមានប្រព័ន្ធនាំផ្លូវវាយចំគោលដៅកម្រិតខ្ពស់ និងបច្ចេកវិទ្យាដែលពាក់ព័ន្ធ។ ប្រទេសនេះក៏បានអភិវឌ្ឍកំណែថ្មីៗជាច្រើនដែលយោងទៅលើមីស៊ីល Agni៕