ទំនប់នាវាចរណ៍ (Lock) ថ្មី ដែលកំពុងត្រូវបានស្ថាបនាលើព្រែក Pinglu ក្នុងខេត្ត Guangxi មានទំហំ 185,000 ម៉ែត្រក្រឡា ហើយគ្រោងនឹងជួយសន្សំសំចៃទឹកបាន 60% ធៀបនឹងទំនប់នាវាចរណ៍ធម្មតា។
ព្រែក Pinglu ដែលជាគម្រោងធំមួយរបស់ច្រករបៀងដីគោក-សមុទ្រភាគខាងលិចថ្មីរបស់ប្រទេសចិន កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ នឹងមានទំនប់នាវាចរណ៍សន្សំសំចៃទឹកលើដីគោកធំបំផុតក្នុងពិភពលោក។
កំណាត់សំខាន់របស់ទំនប់នាវាចរណ៍នេះមានទំហំ 185,000 ម៉ែត្រក្រឡា អាចដាក់ទឹកបាន 3.5 លានម៉ែត្រគូប។ ទំនប់នេះនឹងត្រូវបានជីកដល់ជម្រៅ 65 ម៉ែត្រ ដើម្បីធានាសុវត្ថិភាព និងស្ថិរភាព។
នៅពេលកប៉ាល់ចូលដល់ទំនប់នាវាចរណ៍ ជំនួសឱ្យការបង្ហូរទឹកទៅតាមបណ្ដោយចរន្ត ទឹកនេះនឹងត្រូវបានជញ្ជូនចូលទៅក្នុងកន្លែងផ្ទុកដែលដើរតួនាទីជាប្រភពទឹកសម្រាប់ទំនប់ក្នុងការលើកកប៉ាល់នៅពេលត្រូវការ។ ដោយមានប្រសិទ្ធភាពខ្ពស់ ទំនប់នាវាចរណ៍នេះត្រូវបានរំពឹងថា នឹងជួយសន្សំសំចៃទឹកបានប្រហែល 60% នៅក្នុងការប្រើប្រាស់ បើធៀបនឹងទំនប់នាវាចរណ៍ធម្មតា។
ការស្ថាបនាព្រែក Pinglu នៅខេត្ត Guangxi គឺក្នុងបំណងតភ្ជាប់ទន្លេ Xijiang ដែលជាផ្លូវទឹកធំនៅភាគនិរតីប្រទេសចិន ជាមួយនឹងកំពង់ផែសមុទ្រនានារបស់ប្រទេសនេះ៕