តំបន់មួយចំនួននៅប្រទេសជប៉ុន មានសីតុណ្ហភាពទាបជាងពេលណាទាំងអស់ក្នុងអំឡុងមួយទសវត្សរ៍កន្លង បណ្ដាលឱ្យស្ទះចរាចរណ៍ និងបង្កឱ្យមានមនុស្សស្លាប់យ៉ាងតិចម្នាក់ នេះបើតាមមន្ត្រីនៅស្ថាប័នឧតុនិយមជប៉ុន។
តំបន់ឆ្នេរសមុទ្រភាគខាងលិចប្រទេសជប៉ុន ទទួលរងឥទ្ធិពលធ្ងន់ធ្ងរដោយសារព្យុះព្រឹលកាលពីយប់ថ្ងៃទី 24 មករា ខណៈដែលរាជធានីតូក្យូ និងតំបន់ជុំវិញមិនមានព្រឹលធ្លាក់ ប៉ុន្តែមានសីតុណ្ហភាពចុះទាបខុសពីធម្មតា។
តំបន់មួយនៅក្នុងខេត្ត Kumamoto ភាគខាងត្បូងប្រទេសជប៉ុន មានសីតុណ្ហភាព -9 អង្សាសេ ដែលជាកម្រិតទាបបំផុតរាប់ចាប់ពីឆ្នាំ 1977។
ខាងលើគឺជាទិដ្ឋភាពរុក្ខជាតិ និងវិហារ Kinkakuji នៅអតីតរាជធានី Kyoto កាលពីថ្ងៃទី 25 មករា
(រូបខាងលើ)-ទិដ្ឋភាពនៅក្នុងទីក្រុង Toyama ក្នុងភាគកណ្ដាលប្រទេសជប៉ុនកាលពីថ្ងៃទី 24 មករា
(រូបខាងលើ)-កម្មករកំពុងសម្អាតព្រឹលនៅក្នុងទីក្រុង Yasuki ខេត្ត Shimane កាលពីថ្ងៃទី 25 មករា
(រូបខាងលើ)-ព្រឹលធ្លាក់គ្របដណ្ដប់ពេញរថយន្តនៅទីក្រុង Yonago ខេត្ត Tottori កាលពីថ្ងៃទី 25 មករា
(រូបខាងលើ)-ព្រឹលគ្របដណ្ដប់ពេញដំបូលផ្ទះ វត្តអារាម និងការដ្ឋាននៅទីក្រុង Nagano កាលពីថ្ងៃទី 25 មករា
(រូបខាងលើ)-រថយន្តដឹកទំនិញពីរជួរស្ទះបន្តកន្ទុយគ្នាព្រោះតែព្រឹលនៅលើដងផ្លូវល្បឿនលឿន Shin-meishin ក្នុងទីក្រុង Suzuka ខេត្ត Mie កាលពីម្សិលមិញ
(រូបខាងលើ)-អ្នកដំណើរត្រូវជាប់គាំង 4 ម៉ោងលើរថភ្លើងអគ្គិសនី ពេលផ្លូវដែកត្រូវរអាក់រអួលព្រោះតែអាកាសធាតុត្រជាក់ខ្លាំងនៅក្នុងខេត្ត Kyoto កាលពីថ្ងៃទី 24 មករា
(រូបខាងលើ)-កម្មករកំពុងបោសសម្អាតព្រឹលចេញពីផ្លូវនៅទីក្រុង Aomori ខេត្ត Aomori កាលពីម្សិលមិញ
(រូបខាងលើ)-អ្នកដំណើរកំពុងរង់ចាំរថយន្តក្រុងក្រោមមេឃកំពុងធ្លាក់ព្រឹលនៅ Kyoto កាលពីម្សិលមិញ
(រូបខាងលើ)-ព្រឹលគ្របដណ្ដប់ពេញកំពូលភ្នំ Kirishima ត្រង់ជួរភ្នំដែលខណ្ឌចែកទឹកដីរវាងខេត្ត Kagoshima និង Miyazaki កាលពីថ្ងៃទី 25 មករា៕