មនុស្សយ៉ាងហោច 10 នាក់បានស្លាប់ និង 10 នាក់រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារកាលពីយប់ថ្ងៃទី 21 មករា នៅឯក្លឹបមួយក្នុងពិធីអំណរបុណ្យចូលឆ្នាំចន្ទគតិនៅទីប្រជុំជន Monterey Park នៃទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាម៉េរិក។
សមត្ថកិច្ចបានឱ្យដឹងថា ករណីបាញ់ប្រហារនៅឯឧទ្យាន Monterey នេះកើតឡើងពេលប្រជាជនកំពុងធ្វើពិធី អំណរបុណ្យឆ្នាំថ្មីចន្ទគតិ។ មនុស្សយ៉ាងហោច 10 នាក់ត្រូវបានបាញ់សម្លាប់ និងប្រហែល 10 នាក់ផ្សេងទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ថ្មីៗនេះ ប៉ូលិសក្នុងតំបន់បានឱ្យដឹងថា បានរកឃើញរថយន្តពណ៌សមួយគ្រឿងនៅ Torrance រដ្ឋ California ដែលមានសាកសពមនុស្សម្នាក់នៅខាងក្នុង។ សមត្ថកិច្ចជឿថា រថយន្តនេះជាប់ទាក់ទិននឹងករណីបាញ់ប្រហារ ប៉ុន្តែមិនទាន់ប្រាកដថា អ្នកបើកបរដែលបានស្លាប់នោះគឺជាជនសង្ស័យ ឬយ៉ាងណានៅឡើយ។
ពិធីបុណ្យខាងលើតែងត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំ និងមានមនុស្សចូលរួមប្រហែល 100,000 នាក់រៀងរាល់ថ្ងៃ។ តំបន់ Monterey មានប្រជាជនដើមកំណើតអាស៊ីប្រហែល 65%។
ពិធីអំណរបុណ្យចូលឆ្នាំថ្មីចន្ទគតិកាលពីថ្ងៃទី 22 មករា 2023 ខាងលើត្រូវបានលុបចោលក្រោយពីមានហេតុការណ៍បាញ់ប្រហារនេះ៕