ហេតុការណ៍ប្រជ្រៀតជាន់គ្នាក្នុងព្រឹត្តិការណ៍បាល់ទាត់ Arabian Gulf Cup កើតឡើងក្បែរច្រកចេញ-ចូលរបស់កីឡដ្ឋានមួយនៅទីក្រុង Basra ប្រទេសអ៊ីរ៉ាក់ បណ្ដាលមនុស្សរាប់សិបនាក់រងរបួស និងស្លាប់។
កាលពីថ្ងៃទី 19 មករា ហេតុការណ៍ប្រជ្រៀតជាន់គ្នាមួយបានកើតឡើងខាងក្រៅកីឡដ្ឋានមួយនៅអ៊ីរ៉ាក់ នៅប៉ុន្មានម៉ោងមុនការប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ជើងឯកបាល់ទាត់ឈូងសមុទ្រអារ៉ាប់ (Arabian Gulf Cup) រវាងអ៊ីរ៉ាក់ និងអូម៉ង់ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង 83 នាក់រងរបួស។
ហេតុការណ៍នេះកើតឡើងក្បែរច្រកចេញ-ចូលរបស់កីឡដ្ឋាននៅទីក្រុង Basra ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ នៅពេលអ្នកគាំទ្ររាប់ពាន់នាក់ព្យាយាមចូលទៅខាងក្នុងកីឡដ្ឋាន។
ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រខាងលើ អ៊ីរ៉ាក់បានឈ្នះអូម៉ង់ 3-2 និងបានក្លាយជាជើងឯក Arabian Gulf Cup ជាលើកដំបូងរាប់ចាប់ពីឆ្នាំ 1988។
Arabian Gulf Cup ដែលជាពានរង្វាន់បាល់ទាត់សម្រាប់ 8 ប្រទេសនៅតំបន់ឈូងសមុទ្រអារ៉ាប់ តែងតែធ្វើឡើង 2 ឆ្នាំម្ដង។ Arabian Gulf Cup លើកចុងក្រោយនេះត្រូវបានសម្ពោធបើកការប្រកួតកាលពីថ្ងៃទី 6 មករា 2023 ដោយមានការចូលរួមពីប្រធាន FIFA លោក Gianni Infantino ផងដែរ៕