ជើងហោះហើរលេខ QF144 ដឹកមនុស្សជាង 100 នាក់ ហោះពី Auckland ប្រទេសនូវែលសេឡង់ បានបញ្ចេញសញ្ញាសុំជួយសង្គ្រោះនៅពេលត្រៀមចុះចតលើព្រលានយន្តហោះ Sydney។
អ្នកនាំពាក្យមួយរូបរបស់ផ្នែកសង្គ្រោះបន្ទាន់នៅឯព្រលានយន្តហោះ Sydney បានឱ្យដឹងថា អង្គភាពនេះកំពុងធ្វើការប្រតិកម្មចំពោះជើងហោះហើររបស់ក្រុមហ៊ុន Qantas Airways ដែលត្រូវបានគេដឹងថា មានដឹកអ្នកដំណើរជាង 100 នាក់មកពីនូវែលសេឡង់ បន្ទាប់ពីទទួលបានសញ្ញាពីយន្តហោះនេះ។
យន្តហោះនេះបានចាកចេញពី Auckland ប្រទេសនូវែលសេឡង់ នៅថ្ងៃនេះ នឹងគ្រោងចុះចតនៅ Sydney នៅវេលាម៉ោង 11 និង 28 នាទី (ម៉ោងនៅកម្ពុជា)។ យោងតាមសារព័ត៌មាន Franceinfo យន្តហោះ Boeing 737-800 ខាងលើ បានចុះចតដោយសុវត្ថិភាព។
Safe touchdown of #Qantas flight #QF144
Further details to follow@SamChuiPhotos pic.twitter.com/ROoxWTwHic— Ted Perton (@tedperton) January 18, 2023
ទូរទស្សន៍លេខ 9 របស់ប្រទេសអូស្ត្រាលី បានផ្សាយថា មូលហេតុអាចបណ្ដាលមកពីបញ្ហាម៉ាស៊ីនរបស់យន្តហោះ៕
…