រាល់ផ្ទះថ្មីនៅ រាជធានីតូក្យូ ប្រទេសជប៉ុន ដែលសាងសង់ដោយក្រុមហ៊ុនធំៗ ក្រោយខែមេសា 2025 ត្រូវតែបំពាក់ផ្ទាំងសូឡាដើម្បីកាត់បន្ថយបរិមាណឧស្ម័នកាបូនរបស់គ្រួសារនានា។
នេះគឺជាខ្លឹមសារនៅក្នុងសេចក្ដីកំណត់ថ្មីដែលត្រូវបានក្រុមប្រឹក្សាភិបាលរាជធានីរបស់ ជប៉ុន អនុម័តកាលពីថ្ងៃទី 15 ធ្នូ 2022។
យោងតាមអាជ្ញាធរជប៉ុន ការកំណត់ថ្មីនេះតម្រូវឱ្យបណ្ដាក្រុមហ៊ុនសំណង់ធំៗប្រហែល 50 ស្ថាប័ន បំពាក់ប្រភពថាមពលកកើតឡើងវិញ (ភាគច្រើនគឺផ្ទាំងសូឡា) ទៅលើដំបូលផ្ទះ អគារថ្មីដែលមានទំហំចាប់ពី 2,000 ម៉ែត្រក្រឡា។
អភិបាលក្រុងតូក្យូ លោកស្រី Koike Yuriko បានឱ្យដឹងថា អាជ្ញាធរកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបានពាក់កណ្ដាលនៅឆ្នាំ 2030 ធៀបនឹងឆ្នាំ 2020។
ជប៉ុន ដែលជាប្រទេសបំភាយឧស្ម័នកាបូនច្រើនជាងគេលំដាប់ទី 5 លើពិភពលោក បានសន្យាថា នឹងសម្រេចឱ្យបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ 2050៕