បេសកកម្មដំបូងនៅក្នុងកម្មវិធី Artemis របស់ ណាសា (NASA) បានបញ្ចប់ដោយជោគជ័យ ក្នុងនោះមានរូបថតច្រើនសន្លឹកដែលស្ដែងឱ្យឃើញភាពអស្ចារ្យនៃបេសកកម្មវិទ្យាសាស្ត្រនេះ។
(រូបខាងលើ) 9 ថ្ងៃមុនពេលចាប់ផ្ដើមការហោះហើររបស់ Artemis 1 ប្រព័ន្ធបាញ់បង្ហោះ SLS របស់ ណាសា ក្នុងមជ្ឈមណ្ឌលអវកាស Kennedy នៅ Florida បានត្រៀមខ្លួនរួចរាល់។
នេះជារូបភាពនៅប៉ុន្មានវិនាទីក្រោយពីរ៉ុក្កែតត្រូវបានបញ្ឆេះម៉ាស៊ីន ចាប់ផ្ដើមការហោះហើរទៅកាន់ឋានព្រះចន្ទកាលពីថ្ងៃទី 16 វិច្ឆិកា 2022។
រូបភាពបង្ហាញពី SLS បន្ទាប់ពីបានចាប់ផ្ដើមហោះឡើងបានមួយនាទី ។ SLS គឺជារ៉ុក្កែតកម្លាំងខ្លាំងបំផុតរបស់ពិភពលោក។
ថ្ងៃទី 16 វិច្ឆិកា 2022 ដែលជាថ្ងៃដំបូងនៃបេសកកម្ម Artemis 1 យានអវកាស Orion ថតរូបរបស់ផែនដីពីទីអវកាសដែលមានចម្ងាយប្រហែល 91,732 គីឡូម៉ែត្រ ក្នុងពេលហោះហើរទៅឋានព្រះចន្ទ។
នៅថ្ងៃទី 13 នៃបេសកកម្ម យាន Orion ហោះទៅដល់តំបន់ឆ្ងាយពីផែនដីបំផុត (432,210 គីឡូម៉ែត្រ)។
ក្នុងថ្ងៃទី 05 ធ្នូ 2022 ដែលជាថ្ងៃទី 20 របស់បេសកកម្ម Artemis 1 យាន Orion ថតរូបភាពផ្ទៃរបស់ព្រះចន្ទពីអវកាសកម្រិតទាប។
ថ្ងៃទី 21 នៃបេសកកម្ម (ថ្ងៃទី 05 ធ្នូ) យាន Orion បែរទៅក្រោយមើលព្រះចន្ទ បន្ទាប់ពីបានហោះជុំវិញឋាននេះ និងចាប់ផ្ដើមដំណើរត្រលប់មកកាន់ផែនដី។
ឧបករណ៍នានារបស់ ណាសា ដែលនៅក្នុងយាន Orion ក្នុងនោះមានទាំងតុក្កតារូបសុនក Snoopy ក្នុងឈុតអ្នកអវកាស កំពុងអណ្ដែតដោយសារគ្មានកម្លាំងទំនាញ។
ប៉ុន្មាននាទីមុនពេលយាន Orion ទម្លាក់ខ្លួនចូលបរិយាកាសផែនដីក្នុងល្បឿន 40,000 គីឡូម៉ែត្រ/ម៉ោង វាក៏ថតរូបចុងក្រោយរបស់ផែនដីពីទីអវកាស។ ខែលការពារកម្ដៅរបស់យាន Orion អាចស៊ូតនឹងសីតុណ្ហភាព 2,800 អង្សាសេ ពេលកំពុងធ្លាក់ឆ្លងកាត់បរិយាកាស ដែលកម្ដៅនេះជិតស្មើនឹងពាក់កណ្ដាលនៃកម្ដៅរបស់ផ្ទៃព្រះអាទិត្យ។
នៅវេលាម៉ោង 00 និង 40 នាទី ថ្ងៃទី 12 ធ្នូ 2022 ម៉ោងនៅ កម្ពុជា យាន Orion បានចុះចតលើមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងតំបន់ដែលមានចម្ងាយ 9.3 គីឡូម៉ែត្រពីកប៉ាល់ស្រង់ USS Portland របស់ទ័ពជើងទឹកអាម៉េរិក៕