Skip to content

សហរដ្ឋ​អាម៉េរិក បញ្ចេញ​ «ឃាតករបំបាំងកាយ» ជំនាន់​ទី 6 «B-21»

ក្រុម​ហ៊ុន​ Northrop Grumman បង្ហាញ​យន្តហោះ​ B-21 ដែល​មាន​រហ័សនាម​ថា «ឃាតករបំបាំងកាយ» ដែលជា​យន្តហោះ​ទម្លាក់​គ្រាប់​បែក​​ថ្មី​ដំបូង​របស់​ សហរដ្ឋ​អាម៉េរិក ក្នុង​រយៈ​ពេល​ជាង 30 ឆ្នាំ​កន្លង​​មកនេះ​។

ក្រុម​ហ៊ុន​ការ​ពារ​ជាតិ​អាម៉េរិក Northrop Grumman កាល​ពី​យប់​ថ្ងៃទី 02 ធ្នូ​ 2022 បាន​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​​បំបាំង​កាយ B-21 Raider នៅ​ក្នុង​ពិធី​មួយ​នៅ​ឯ​រោង​ចក្រ​លេខ​ 42 ក្នុង​តំបន់ Palmdale រដ្ឋ​ California។ យន្តហោះ​ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ឈ្មោះ​កូដ​ថា T1។ វា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាកល្បង​លើ​ដី​ ហើយ​គ្រោង​នឹង​ហោះ​ហើរ​សាកល្បង​ដំបូង​នៅ​ឆ្នាំ​ក្រោយ​។ យ៉ាង​ហោច​ក៏​មាន​យន្តហោះ 5 គ្រឿង​ទៀត​ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផលិត​។

នេះ​គឺជា​ម៉ូដែល​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ថ្មី​​ដំបូង​របស់​ សហរដ្ឋ​អាម៉េរិក រាប់ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​​ 1980​ ជា​ពេល​វេលា​ដែល B-2 Spirit ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ក្នុង​ជួរ​កង​ទ័ព​។ ក្រុម​ហ៊ុន Northrop Grumman ប្រកាស​ថា នេះ​គឺជា​ «យន្តហោះ​ទម្លាក់​គ្រាប់​បែក​បំបាំងកាយ​ជំនាន់​ទី 6 ត្រូវ​តាម​អត្ថន័យ​ពិត​ដំបូង​​គេ​លើ​ពិភពលោក​»។

ទ័ព​អាកាស​អាម៉េរិក គ្រោង​បញ្ជា​ទិញ​ B-21 ប្រហែល 100 គ្រឿង​ ដើម្បីជំនួស​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធ​សាស្ត្រ B-1B Lancer និង B-2 Spirit នៅ​ច្រើន​សិប​ឆ្នាំ​ខាង​មុខ​។ B-21 មួយ​គ្រឿង​មាន​តម្លៃ​​ជិត 700 លាន​ដុល្លារ​ ដោយ​មិន​ទាន់​គិត​ដល់​ថ្លៃ​ស្រាវជ្រាវ​ និង​ផលិត ខណៈ​ដែល​គម្រោង​ទាំង​មូល​មាន​តម្លៃ​ប្រហែល 203 ពាន់​លាន​ដុល្លារ​អាម៉េរិក​៕

Leave a Reply

Your email address will not be published. Required fields are marked *