សីតុណ្ហភាពថយចុះភ្លាមៗដោយសារតែរលកខ្យល់ត្រជាក់កាលពីចុងសប្ដាហ៍កន្លង ធ្វើឱ្យតំបន់ជាច្រើននៅ Heilongjiang និង Xinjiang ក្លាយជា «ឋានសួគ៌» ដូចទៅនឹងរឿងព្រេងបុរាណ។
ខ្យល់ត្រជាក់ខ្លាំងបំផុតដែលកើតឡើងចាប់ពីដើមរដូវ កំពុងបង្កផលប៉ះពាល់ដល់បណ្ដាតំបន់នៅភាគខាងជើងរបស់ ប្រទេសចិន នាំឱ្យសីតុណ្ហភាពចុះត្រជាក់ភ្លាមៗកាលពីចុងសប្ដាហ៍កន្លង បង្កើតឱ្យមានព្រឹល និងអ័ព្ទធ្លាក់គ្របដណ្ដប់ពេញផ្ទៃដី និងរុក្ខជាតិ ធ្វើឱ្យទិដ្ឋភាពប្រែជាស្រស់ស្អាតប្រៀបបានទៅនឹងឋានទេវលោក។
ព្រឹលទឹកកកមួយប្រភេទដែលហៅថា rime កកើតឡើងដោយសារចំហាយទឹកក្នុងបរិយាកាសកកទៅជាដុំទឹកកកល្អិត និងមានពណ៌សដូចអំបិលនៅពេលប៉ះនឹងផ្ទៃដែលត្រជាក់ក្រោម 0 អង្សាសេ។ នេះគឺជាបាតុភូតអាកាសធាតុអាក្រក់ បង្កផលប៉ះពាល់ដល់រុក្ខជាតិ។