ប្រទេសកាតា ដ៏តូចច្រឡឹងនៅ មជ្ឈិមបូព៌ា បានឆ្លងកាត់ពេលវេលាដ៏វែងឆ្ងាយចាប់ពីពេលដណ្ដើមបានឯករាជ្យកាលពីឆ្នាំ 1971 មុននឹងទទួលបានវឌ្ឍនភាពដ៏អស្ចារ្យដូចសព្វថ្ងៃ។ ពេលនេះ កាតា កំពុងទទួលបានចំណាត់អារម្មណ៍របស់ពិភពលោក នៅពេលរៀបចំព្រឹត្តិការណ៍ World Cup 2022។
ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ កាតា សុទ្ធតែស្ថិតក្នុង top 5 ស្ដីពីបណ្ដាប្រទេសដែលមាន GDP/មនុស្សម្នាក់ ខ្ពស់ជាងគេលើពិភពលោក។ ប៉ុន្តែ កាលពី 50 ឆ្នាំមុន កាតា គ្រាន់តែជាទឹកដីមួយដែលមានសភាពសោះកក្រោះ ហើយសេដ្ឋកិច្ចក៏អន់ជាងគេនៅក្នុងតំបន់មជ្ឈិមបូព៌ា។
បច្ចុប្បន្ន កាតា គឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញប្រេងឆៅលំដាប់កំពូលរបស់ពិភពលោក ក្នុងនោះ មូលនិធិជាតិវិនិយោគ (ដែលហៅថា ក្រុមប្រឹក្សាវិនិយោគតាកា) មានតម្លៃរហូតដល់ជាង 85 ពាន់លានដុល្លារអាម៉េរិក នេះបើតាម CNN Money។
ពេលនេះ កាតា គឺជាទីស្នាក់ការរបស់បណ្ដាក្រុមហ៊ុនប្រេងខ្នាតធំបំផុតរបស់ប្រទេស និងមានប្រជាជនជិត 2.4 លាននាក់។ កាតា បាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
ខាងក្រោមគឺជាកម្រងរូបថតស្ដីពី កាតា ក្នុងអតីតកាល និងបច្ចុប្បន្នកាល ៖